នយោបាយ

នាយករដ្ឋមន្រ្តី ជំរុញអាជ្ញាធរ ខេត្តបន្ទាយមានជ័យ ដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការដោយមិនលំអៀង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ យកចិត្តទុក ដាក់ដោះស្រាយជម្លោះដីធ្លី ជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព ជាពិសេសការដោះស្រាយ ក្រៅប្រព័ន្ធតុលាការឱ្យបានច្រើន ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ ត្រូវឈរនៅកណ្ដាល ដើម្បីបម្រើផលប្រយោជន៍ទាំងសងខាង។

ការជំរុញរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ បានធ្វើឡើង ក្នុងកម្មពិធីជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១១០៧ នាក់ នៅរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ។

ផ្ទាំងពាណិជ្ជកម្ម

សម្តេចតេជោបានសង្កត់ធ្ងន់ថា កិច្ចការដែលសម្រេចទៅបាន នាពេលកន្លងមកនេះ គឺអាស្រ័យ ដោយមានការចូល រួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមានការទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ និងប្រទេសជាតិ៕

To Top