ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនចោរលួចកាច់កម៉ូតូ យ៉ាងសកម្ម ម្នាក់ ទៅតុលាការ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញ ការិយាល័យប្រឆាំង បទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីលួចមាន ស្ថានទម្ងន់ទោស (លួចកាច់កម៉ូតូ)។

ជនសង្ស័យឈ្មោះ ណុប រាត្រី ហៅ ត្រី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ចំនុចផ្ទះជួលលេខ ០៧៩ ផ្លូវលំ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យនេះ ត្រូវបានកម្លាំងមូលដ្ឋាន អាវុធហត្ថខណ្ឌច្បារអំពៅ ចុះស្រាវជ្រាវ និងឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨និង០០នាទីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅចំណុចផ្ទះជួលជន របស់ជនសង្ស័យខាងលើ ។
ដោយចាប់យកវត្ថុតាង ៖ ម៉ូតូចំនួន០៣គ្រឿង (ម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 1L-6963, ម៉ាក Honda wave Blade ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AL-0620, និង ម៉ាក Honda cub ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ.ព ១-៥៧៧៧), សោរាងអក្សរតេចំនួន០៣ដើម និងសម្ភារៈសម្រាប់ធ្វើសកម្មភាពមួយចំនួន។ ក្រោយពីធ្វើការឆែកឆេរក្នុងបន្ទប់ជួល កម្លាំងជំនាញអាវុធហត្ថខណ្ឌច្បារអំពៅ ថែមទាំងរកឃើញមានរក្សាទុក ម្សៅក្រាមពណ៌ សថ្លា ចំនួន០២ កញ្ចប់ថងតូច, ថង់សម្រាប់វេចខ្ចប់សារធាតុញៀនចំនួន០១កញ្ចប់ ព្រមទាំងសម្ភារៈសម្រាប់ សេពគ្រឿងញៀនមួយចំនួនទៀត។

ក្រោមវិធានការជំនាញ ជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា ខ្លួនពិតជាមុខសញ្ញាធ្លាប់បានធ្វើសកម្មភាព លួចកាច់កម៉ូតូជាច្រើនលើក ពិតប្រាកដមែន ហើយក៏ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ដោយខុសច្បាប់ផងដែរ៕

To Top