កំពង់ចាម៖ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយប្រតិភូជាច្រើននាក់ទៀត នៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២ នេះ បានអញ្ជើញនាំស្រូវពូជរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ដែលជាពិធីចែកស្រូវពូជចុងក្រោយ សម្រាប់ស្រុកទាំងពីរនេះ ។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-29_13-29-47-1024x682.jpg)
បើតាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ស្រុកព្រៃឈរ ប៉ះពាល់ចំនួន ៨ឃុំ ផ្ទៃដីប៉ះពាល់ ៩៦៤,៨៧ហិចតា មានកសិករ ១.៥០៨ គ្រួសារ ក្នុងនោះ ផ្ទៃដីខូចខាតចំនួន ៩៦៧,៨៧ហិចតា មានកសិករ ១.៥០៨គ្រួសារ ។ ទន្ទឹមនឹងនេះ តាមរយៈគណៈម្មាធិការគ្រប់គ្រង ប្រព័ន្ធស្បៀងបម្រុងកម្ពុជា ដែលមានសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានផ្តល់ពូជស្រូវ សម្រាប់បងប្អូនប្រជាកសិករ ធ្វើការស្តារឡើងវិញក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង សម្រាប់ស្រុកព្រៃឈរ ចំនួន ១.៥០៨ គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប ១៥០.៨០០គីឡូក្រាម។
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-29_13-29-49-1024x715.jpg)
ដោយឡែកសម្រាប់ស្រុកជើងព្រៃ មានចំនួន ៩៩១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវ ១០០គីឡូក្រាម សរុប៩៩,១០០គីឡូក្រាម។
គួរបញ្ជាក់ផងដែរថា ប្រជាកសិករ ដែលត្រូវធ្វើការស្តារឡើងវិញ ក្រោយពីខូចខាត ដោយសារជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាម ចំនួនសុប ១០.១៦៧គ្រួសារ ស្មើនឹងប្រើស្រូវពូជសរុប ៨៧២ តោន ៩០០គីឡូ ៕
![](https://dap-news.com/wp-content/uploads/2022/10/photo_2022-10-29_13-29-51-1024x677.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)