ព័ត៌មានជាតិ

សម្ភារៈនិងយាន្តជំនិះ មកមុនម្ចាស់! រថយន្តពិសេស សម្រាប់ប្រធានាធិបតីអាមេរិក បានមកដល់កម្ពុជា (Video)

ភ្នំពេញ៖ យន្តហោះ U.S. Air Force របស់សហរដ្ឋអាមេរិក ចំនួនពីរគ្រឿង កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២២ បានដឹកជញ្ជូនសម្ភារ និងរថយន្តចំនួន ០២ សម្រាប់ប្រើប្រាស់ការពារសុវត្ថិភាព ជូនលោកលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខ។ នេះបើយោងតាមហ្វេសប៊ុក របស់លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

លោក ចូ បៃដិន នឹងអញ្ជើញមករាជធានីភ្នំពេញ នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។

លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ដើម្បីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំ អាមេរិក អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ។ នៅកម្ពុជាលោកនឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យ នៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington។

លោកនឹងបញ្ជាក់ពីសារសំខាន់ នៃកិច្ចសហប្រតិបត្តិការ អាមេរិក អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខមាលភាពនៃប្រជាជនរបស់យើង ដែលមានចំនួនសរុបមួយពាន់លាននាក់។​ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សេតវិមាន ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។

សេចក្តីប្រកាសរបស់សេតវិមាន បានបន្ថែមថា លោក ចូ បៃឌិន នឹងបញ្ជាក់នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៍ ដោយកសាងភាពជោគជ័យ នៃកិច្ចប្រជុំកំពូលពិសេស អាមេរិក-អាស៊ាន។

លោក ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអាស៊ាន ក្នុងការធានាសន្តិសុខ និងវិបុលភាពនៅក្នុងតំបន់ និងសុខុមាលភាព នៃប្រជាជនរួមមួយពាន់លាននាក់។

គួរបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

To Top