ព័ត៌មានជាតិ

សេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២៣​ ត្រូវបានដាក់ជូន គណៈកម្មការជំនាញ រដ្ឋសភាពិនិត្យ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយក សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ដាក់ជូនគណៈកម្មការជំនាញ រដ្ឋសភាដើម្បីពិនិត្យ សិក្សារួចដាក់ជូន អចិន្ត្រៃយ៍វិញ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភាជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍ បានអនុម័តទទួលយកសំណើ សុំអនុម័តសេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយកា រណ៍ជូនគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភាវិញ។

ជាមួយគ្នានេះកិច្ចប្រជុំ ក៏បានអនុម័តទទួលយក សេចក្តីស្នើច្បាប់ចំនួនបី របស់រាជរដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញ រដ្ឋសភាពិនិត្យសិក្សាដែរ។ សេចក្តីស្នើច្បាប់ទំាងបីនោះមាន សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រង ឆ្នាំ២០២៣ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១ និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖ ១- ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម អនុសញ្ញាស្តីពីអាកាសចរណ៍ ស៊ីវិលអន្តរជាតិដោយ បន្ថែម មាត្រា៣ស្ទួន ២- ពិធីសារទាក់ទងនឹងការ ធ្វើវិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ និង៣- ពិធីសារទាក់ទងនឹងការធ្វើវិ សោធនកម្មមាត្រា៥៦ នៃអនុសញ្ញាស្តីពីអាកាសចរណ៍ស៊ីវិល អន្តរជាតិ ៕

To Top