ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ធនាគារជាតិ នៃកម្ពុជា ៖ CAIBA និង APTIBCM ចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យ ហិរញ្ញវត្ថុ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ថា រាល់កិច្ចប្រជុំCAIBA និង  APTIBCM បានចូលរួមយ៉ាងសកម្ម នៅក្នុងវិស័យហិរញ្ញវត្ថុ ប្រទេសសមាជិកខ្លួន ។

លោករ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា បានលើកឡើងកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រតិបត្តិ នៃសមាគមអន្តរធនាគារចិន-អាស៊ាន (“CAIBA”) លើកទី១២ និងកិច្ចប្រជុំយន្ដការ សហប្រតិបត្តិការអន្តរធនាគារ អាស៊ានបូក៣ (“APTIBCM”) ឆ្នាំ២០២២ ដែលរៀបចំឡើងរួមគ្នា ដោយផ្ទាល់ និងអនឡាញនាថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលធនាគារ កាណាឌីយ៉ា និងធនាគារអភិវឌ្ឍន៍ចិន បានធ្វើជាសហប្រធាន កិច្ចប្រជុំបានអបអរសាទរ ចំពោះ CAIBA និង APTIBCM និងអះអាងថាCAIBA APTIBCM បានចូលរួមយ៉ាងសកម្មនៅក្នុងវិស័យ ហិរញ្ញវត្ថុ របស់ប្រទេសសមាជិករៀងៗខ្លួន ។

ក្នុងឱកាសនេះផងដែរលោក តេង ស៊ីជុន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន ក៏បានលើកឡើង ពីកិច្ចសហប្រតិ បត្តិការប្រក បដោយផ្លែផ្កា ដែលធ្វើឡើងដោយសមាគមអន្តរធនាគារ ចិន-អាស៊ាន និងយន្តការស ហប្រតិបត្តិការអន្តរធនាគារអាស៊ាន+៣ ដែលបានគាំទ្រយ៉ាងខ្លាំង ទៅ លើការងើបឡើងវិញ របស់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកប ដោយចីរភាពក្នុងតំបន់ ។

លោកថា ជាវឌ្ឍនភាពថ្មី នៃកិច្ចសហប្រតិបត្តិការ និងស្របតាមទិស ដៅដែលបានកំណត់ដោយកិច្ចប្រ ជុំកំពូលអាស៊ានបូក៣ លើកទី២៤ ក៏ដូចជាកិច្ច ប្រជុំរដ្ឋមន្រ្ដីហិរញ្ញវត្ថុនិងទេសាភិបា លធនាគារកណ្ដាល នៃអាស៊ានបូក៣ លើកទី២៥, ធនាគារសមាជិកនៃ CAIBA និង APTIBCM បានចុះហត្ថលេខាលើ សេចក្ដីថ្លែងការរួមស្តីពី “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអ ភិវឌ្ឍន៍ប្រកបដោយចីរភាព និងការ ផ្សារភ្ជាប់ទំនាក់ទំនងហេដ្ឋារចនាសម្ព័ន្ធ” ។

ផ្ទាំងពាណិជ្ជកម្ម

លោកថា តាមសេចក្ដីថ្លែងការរួម បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្ត របស់ធនាគារសមាជិក ក្នុងការគាំទ្រកិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋាភិបាល និងធនាគារកណ្ដាល របស់ពួកគេរៀងៗខ្លួន នៅក្នុងការស្ដារសេដ្ឋ កិច្ចឡើងវិញក្រោយការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩,បរិយា បន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍបៃតង និងប្រកបដោយនិរន្តរភាព ។

នៅក្នុងគោលដៅនេះដែរ ធនាគារសមាជិកក៏បានអះអាងពីការគាំទ្រ ចំពោះសហគ្រាស និងគម្រោងនានា ដែលមានវិសាលភាពថ្នាក់តំបន់ តាមរយៈកិច្ចសហប្រតិបត្តិការដូចជា ឧបករណ៍ផ្ដល់ប្រាក់កម្ចីរួមគ្នា មូលនិធិផ្ដល់ប្រាក់កម្ចី(ពហុរូបិយប័ណ្ណ) ការផ្ដល់ប្រាក់កម្ចី អន្ដរធនាគារ និងការរួមគ្នាផ្សេងទៀត នៃការវិនិយោគ និងការផ្ដល់ប្រាក់កម្ចី ។ ក្រោមប្រធានបទ “ការលើកកម្ពស់កិច្ច សហប្រតិបត្តិការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព និងការតភ្ជាប់ហេដ្ឋារ ចនាសម្ព័ន្ធ”, ធនាគារសមាជិក ក៏ដូចជាធនាគារសង្កេតការណ៍របស់ CAIBA និង APTIBCM បានចូលរួមចែករំលែក និងផ្លាស់ប្ដូរ ចំណេះដឹង និង បទពិសោធន៍ដ៏មានអត្ថន័យ លើប្រធាន បទនានា រួមមាន ៖១. ការជំរុញហិរញ្ញប្បទានដែលផ្តោតលើបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្រោយសម័យ កាលរីករាលដាលនៃជំងឺកូវីដ-១៩ ។ ២. ការជំរុញសហប្រតិបត្តិការ ហិរញ្ញវត្ថុក្នុងតំបន់ ដើម្បីពង្រឹងការតភ្ជាប់ ទំនាកទំនងហេដ្ឋា រចនាសម្ព័ន្ធ ។ ៣. ការជំរុញបរិយា បន្នហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់សហគ្រាសខ្នាតតូច ក្នុងសេដ្ឋកិច្ចក្រោយការរីករាលដាល នៃជំងឺកូវីដ-១៩ និង ៤. ការជំរុញសហប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងតំបន់ តាមរយៈនវានុវត្តន៍ឌីជីថល ។

នៅក្នុងកិច្ចប្រជុំនេះ ធនាគារសមាជិក ក៏បានគូសបញ្ចាក់ផងដែរ ពីសារៈ សំខាន់ក្នុង ការជំរុញកិ ច្ចសហប្រតិបត្តិការ បន្ថែមទៀត ជាពិសេសក្នុង បរិយាកាសសេដ្ឋកិច្ច ប្រកបដោយ បញ្ហាប្រឈមនាពេលបច្ចុប្បន្ន ។ ជាមួយគ្នានេះ ពួកគេក៏បានលើកសំណើពីមធ្យោ បាយនានា នៃការជំរុញកិ ច្ចសហប្រតិបត្តិការទ្វេរភាគី និងពហុភាគី រវាងធនាគារសមាជិក ដើម្បីបង្កើន ប្រសិទ្ធភាព និងការចូលរួមយ៉ាងសកម្មរបស់ CAIBA និង APTIBCM ដែលនឹងអាចឱ្យ តំបន់នេះ ឈានទៅដល់ភាពរុងរឿងរួមគ្នា ។

ជាកិច្ចបញ្ចប់នៃអង្គប្រជុំ ធនាគារ កាណាឌីយ៉ា បានផ្ទេរតួនាទីជាសហប្រធានទៅឱ្យ ធនាគារ PT Bank Mandiri (Persero) TBK នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្រាប់កិច្ចប្រជុំរបស់ CAIBA និង APTIBCM ឆ្នាំ២០២៣ ៕

To Top