នយោបាយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំ ពិធីជប់លៀង ជូននាយករដ្ឋមន្ត្រី វៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលរៀបចំពិធីជប់លៀង ជាកិត្តិយសជូន លោក ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព នាវេលាថ្ងៃត្រង់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី០៨ ដល់ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តី វៀតណាម នាពេលនេះ ស្របនឹងការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលត្រូវបានកំណត់ជា «ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម» ដែលនឹងធ្វើឱ្យទំនាក់ទំនង ជាមិត្តភាពរវាងប្រទេសទាំងពីរ កាន់តែមានភាពល្អ ប្រសើរឡើងបន្ថែមទៀត ៕

To Top