ព័ត៌មានជាតិ

សម្ដេចតេជោ៖ ទំនាក់ទំនង និងការវិនិយោគ ត្រូវមានភាពស្មើគ្នាដោយមិនប្រកាន់ ប្រទេសណាមួយឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ទិដ្ឋភាពនៃទំនាក់ទំនង និងបញ្ហាវិនិយោគ ត្រូវមានទិដ្ឋភាពស្មើគ្នា ដោយមិនត្រូវលើកទឹកចិត្តប្រទេសមួយ និងទម្លាក់ទឹកចិត្ត លើប្រទេសណាមួយផ្សេងទៀតនោះទេ។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន​ សែន បែបនេះ ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតភាព ក្នុងវេទិការជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២២ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ក្នុងករណីនេះ សម្ដេចតេជោ បានជំរុញ ឱ្យក្រសួងដែលមានការពាក់ព័ន្ធ ពិនិត្យវិនិច្ឆ័យក្នុងនោះលើបញ្ហាពន្ធដារជាដើម។

ផ្ទាំងពាណិជ្ជកម្ម

 សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ទិដ្ឋភាពនៃទំនាក់ទំនង បញ្ហាវិនិយោគ វាត្រូវមានទិដ្ឋភាពស្មើគ្នា មិនអាចលើកទឹកចិត្តវៀតណាម មិនលើកទឹកចិត្តជប៉ុន លើកទឹកចិត្តចិន មិនលើកទឹកចិត្តកូរ៉េ នោះទេ»។

សម្ដេចបញ្ជាក់ថា ត្រូវធ្វើឱ្យច្បាស់ អំពីបញ្ហារឿងនេះ​ ព្រោះច្បាប់ដែលកម្ពុជា បានដាក់ចេញ គឺត្រូវឱ្យភាគីទាំងសង្ខាង ទទួលបានផលដូចគ្នា និងធ្វើយ៉ាងណាឱ្យមានការទាក់ទាញ៕

To Top