ព័ត៌មានជាតិ

បុណ្យអុំទូក ភូមិព្រៃស្នួល ត្រូវបានបិទបញ្ចប់ ដោយជោគជ័យ យ៉ាងត្រចះត្រចង់

តាកែវ៖ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ ក្នុងភូមិព្រៃស្នួល រយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់ ដោយទទួលបានភាពជោគជ័យ យ៉ាងត្រចេះត្រចង់ ខណៈមានអ្នកចូលរួមទស្សនា និងលេងកម្សាន្ត ប្រមាណជាង ៤ពាន់នាក់។

សូមរំលឹកថា កម្មពិធីបុណ្យអុំទូក ភូមិព្រៃស្នួល ប្រព្រឹត្តិទៅបាន យ៉ាងរលូន ដោយមានការចូលរួមឧបត្ថម ពីបណ្ដាថ្នាក់ដឹកនាំជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងសប្បុរសជន និងម្ចាស់ក្រុមឯកជនជាច្រើន។

សម្រាប់ ក្រុមកីឡាករ កីឡាការិនី ទាំង១០៤នាក់ ក៏ទទួលបាននូវរង្វាន់ លើកទឹកចិត្ត ពីថ្នាក់ខេត្ត ថ្នាក់ឃុំ និងគណៈកម្មាធិការរៀបចំ ការប្រណាំងទូក ព្រមទាំងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់និងមីជាតិ ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ជំនួសមុខឱ្យ អ្នកភូមិព្រៃស្នួល លោក សយ សុភាព បានថ្លែងអំណរគុណ ដល់លោក អ៊ូច ភា អភិបាលខេត្តតាកែវ អាជ្ញាធរស្រុកសំរោង ដែលមានលោក កេត ម៉ៅ ជាអភិបាលស្រុក រួមទាំងមន្រ្តីឃុំរវៀង និងកម្លាំងអាវុធហត្ថ ប៉ូលីស ប្រជាការពារ ព្រមទាំងអ្នកឧបត្ថម្ភ ទាំងអស់ ដែលបានចូលរួម ញាំងកម្មពិធីបុណ្យអុំទូកភូមិព្រៃស្នួល នាឆ្នាំនេះ ឱ្យមានភាព សប្បាយរីករាយ អធិកអធ័ម និងឈានឆ្ពោះទៅរកឆ្នាំបន្តបន្ទាប់។

ភូមិព្រៃស្នួលបានប្រែមុខមាត់ថ្មី ក្រោមការជួយឧបត្ថមគាំទ្រផ្ទាល់ ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈការកែលំអ ផ្លូវថ្នល់ បំពាក់អំពូលភ្លើងសូឡា ក៏ដូចជាការស្ដារហេដ្ឋារចនាសម្ព័ន្ធ ប្រឡាយទឹក សម្រាប់ប្រជាពលរដ្ឋ ធ្វើស្រែប្រាំង ជាពិសេសរៀបចំឱ្យព្រឹត្តិការណ៍ សប្បាយរីករាយ ជាប់ជាប្រចាំផងដែរ ក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិខ្មែរ ដូចជាពិធីបុណ្យអុំទូក នេះជាដើម៕

To Top