នយោបាយ

សម្ដេចតេជោ រំលឹករឿងឈឺចាប់ ដែលនាំឱ្យមានការតាំងចិត្ត លុបបំបាត់ចោល នយោបាយជ្រុល និយមនៅកម្ពុជា

ភ្នំពេញ÷ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរំលឹករឿងឈឺចាប់ ក្នុងការបាត់បង់កូនប្រុស ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ រឿងឈឺចាប់នេះ បណ្ដាលឲ្យសម្ដេច តាំងចិត្តលុបបំបាត់ចោល នយោបាយជ្រុលនិយម គ្រប់ប្រភេទនិងពីគ្រប់ប្រភព ឲ្យអស់ពីកម្ពុជា។

នៅលើគណនីហ្វេសប៊ុក នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា “កំសត់កូនពុក បើទោះបីជាពុក រវល់ការងារ ប្រទេសជាតិ យ៉ាងណាក៍ដោយក៍ពុកមិន ភ្លេចដល់កូនដែរ ។ ថ្ងៃនេះជាខួបលើកទី៤៦ឆ្នាំ នៃការស្លាប់យ៉ាងវេទនា របស់កូន(១០វិច្ឆិកា១៩៧៦.
១០វិច្ឆិកា​២០២២)” ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា “រយៈពេល៤៦ឆ្នាំ ជារយ:ពេលដ៍វែង តែពុកនិងម៉ែមិនដែលភ្លេច នូវរឿងឈឺចាប់ ដែលបានកើតឡើង សម្រាប់រូបកូនព្រមទាំងពុកនិងងម៉ែ នាពេលនោះដែរ ។ ទឹកភ្នែករាប់លានដំណក់ របស់ពុក ដែលហូរធ្លាក់មក វាតែងតែដាស់តឿនពុក ឲ្យបន្តការខិតខំ លប់បំបាត់ចោល នយោបាយជ្រុលនិយម គ្រប់ប្រភេទ និងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា”។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានបួងសួងសូមកុំឲ្យមានរឿងអកុសល របៀបនេះកើតឡើងចំពោះប្រជាជនកម្ពុជា សារជាថ្មីម្តងទៀត៕

To Top