ក្នុងនាមជាអ្នកត្រួយត្រាយផ្លូវមុនគេ នៅក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា មិត្តហ្វូនបន្តវិនិយោគបន្ថែមទៀត លើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញទូរគមនាគមន៍ ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ដូចជា Narrowband, IoT, Big Data, AI, … និងតំបន់គ្របដណ្ដប់សេវាធំជាងគេបំផុត ។
ក្រុមហ៊ុនមិត្តហ្វូន ដែលជាម៉ាកយីហោមួយរបស់ Viettel Group បច្ចុប្បន្ន គឺជាក្រុមហ៊ុនអាជីវកម្មមួយ ក្នុងចំណោមក្រុមហ៊ុននានាដែលបានផ្ដល់វិភាគទាន ច្រើនបំផុតដល់រាជរដ្ឋាភិបាលកម្ពុជា និងសង្គមកម្ពុជា ។ ក្រុមហ៊ុនស្ថិតក្នុងចំណោមសហគ្រាសកំពូលៗទាំង ៥ ដែលបានរួមចំណែកវិភាគទាន ច្រើនបំផុតដល់ថវិការដ្ឋរបស់កម្ពុជា ក្នុងទឹកប្រាក់ជាង ៨៤៤លានដុល្លារអាមេរិក ។

បន្ទាប់ពីមានវត្តមានអស់រយៈពេលជាង ១៦ឆ្នាំនៅកម្ពុជា មិត្តហ្វូនបានក្លាយជាម៉ាកយីហោលេខ១ នៅក្នុងវិស័យទូរគមនាគមន៍ ដោយមានអ្នកប្រើប្រាស់ជាង ៩លាននាក់ ដែលស្មើនឹង ៤៣% នៃចំណែកទីផ្សារទូរគមនាគមន៍ ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលមានចលនា កើនឡើងយ៉ាងគំហុកនៅក្នុង វិស័យឌីជីថល មិត្តហ្វូនកំពុងដើរតួនាទីនាំមុខគេ នៅក្នុងការអភិវឌ្ឍវិស័យឌីជីថល នៅកម្ពុជា ។
ម៉ាកសញ្ញានាំមុខគេរបស់មិត្តហ្វូន
នៅកម្រិតផ្ទៃក្នុង ក្រុមហ៊ុនបានកសាង និងអនុវត្តប្រព័ន្ធអេកូឡូស៊ីឌីជីថល ដ៏ទូលំទូលាយមួយជាមួយនឹង សកម្មភាពទីផ្សារ លក់ និងអតិថិជន ។ បច្ចុប្បន្ន បុគ្គលិកនិយោជិតរបស់មិត្តហ្វូន អាចលក់ទំនិញពីកម្មវិធី mBCCS App, គ្រប់គ្រងនិងធ្វើបច្ចុប្បន្នភាពរូបភាពពីកម្មវិធី mStation App ។ ទីតាំងលក់របស់ មិត្តហ្វូន ១០០% ឥឡូវនេះ បានប្រើប្រាស់ mDealer App ដើម្បីអាប់ដែតព័ត៌មាននិងស្កេន SIM ។ កម្មវិធីដែលមានសកម្មភាពទីផ្សារ លក់ និងថែទាំអតិថិជន។ មិត្តហ្វូន ទទួលបានចំនួនអ្នក subscribers និង អ្នកតាមដាន (followers) ជាង ១០លាននាក់ នៅលើបណ្ដាញសង្គម Facebook, YouTube, Tiktok, Telegram និង CamID ។
សម្រាប់សេវាកម្មផ្ដល់ទៅឱ្យអតិថិជនខាងក្រៅ មិត្តហ្វូនអនុវត្តយុទ្ធសាស្ត្រ បរិវត្តកម្មឌីជីថលជាច្រើន នៅក្នុងចម្រុះវិស័យ ។ នៅកម្រិតរដ្ឋាភិបាល មិត្តហ្វូនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយដើម្បីអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ជាមួយក្រសួងភាគច្រើនបំផុត ក្នុងនោះរាប់បញ្ចូលជាពិសេស ទាំងគម្រោងសំខាន់ៗ ជាមួយក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល និងក្រសួងហិរញ្ញវត្ថុ ។
នៅក្នុងសហគមន៍ធុរកិច្ចវិញ មិត្តហ្វូនគឺជាអង្គភាពដំបូងគេបំផុត ដែលបានបង្កើតនូវបណ្ដាញកម្មវិធី បច្ចេកវិទ្យាព័ត៌មាន ដើម្បីជួយដល់ក្រុមហ៊ុននានា តភ្ជាប់ជាមួយគ្នាទៅវិញទៅមក និងផ្ដល់ឧបករណ៍គាំទ្រធុរកិច្ច ជាពិសេស ក្នុងអំឡុងពេលនៃជំងឺឆ្លងរាតត្បាតកូវីដ-១៩ ដោយក្នុងនោះ ដំណោះស្រាយ B2B ដំណោះស្រាយឌីជីថល និងដំណោះស្រាយបច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុឌីជីថល រួមចំណែកដល់ទៅជាង ១០% នៃចំណូលសរុប ។

សម្រាប់អតិថិជនជាបុគ្គលវិញ មិត្តហ្វូនសម្រេចបានអត្រាអតិថិជន ប្រើប្រាស់ទិន្នន័យអ៊ីនធឺណិត ដល់ទៅ ៩១% ដោយក្នុងនេះ ៩៥% គឺជាអតិថិជន 4G ។ កម្មវិធី CamID របស់មិត្តហ្វូន ដែលបានដាក់ឱ្យប្រើប្រាស់កាលពីខែមេសា ឆ្នាំ២០២១ មានចំនួនទាញយកនិងដំឡើងកម្មវិធីនេះសរុប ៥លានដង ក្នុងនោះមានអ្នកប្រើប្រាស់ជាប្រចាំ ១លាននាក់ ។ កម្មវិធីនេះមានបំណងផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជាម្នាក់ៗនូវ ID មួយ ហើយមិនមែនតែអតិថិជនមិត្តហ្វូន ប៉ុណ្ណោះនោះទេដែលអាចប្រើប្រាស់កម្មវិធី CamID នេះ អតិថិជនដែលប្រើបណ្ដាញ របស់ក្រុមហ៊ុនដទៃទៀតក៏អាច ចុះឈ្មោះប្រើកម្មវិធីនេះបានដែរ ។ ប្រជាជនអាចធ្វើកិច្ចការ រដ្ឋបាលសាធារណៈនានា ដូចជា សំបុត្រកំណើត បណ្ណបើកបរ ។ល។ នៅក្នុងកម្មវិធី CamID នេះបាន ។
eMoney របស់មិត្តហ្វូន គឺជា e-wallet ដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដោយមានអតិថិជន ប្រើប្រាស់ជាប្រចាំជាង ៨០០.០០០នាក់ ។
“ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ”
ជាមួយនឹងលទ្ធផល សម្រេចបានទាំងអស់នេះ មិត្តហ្វូនត្រៀមនូវផែនការយុទ្ធសាស្ត្រ ដើម្បីប្រែក្លាយខ្លួនពីក្រុមហ៊ុនទូរគមនាគមន៍សុទ្ធសាធទៅជា ក្រុមហ៊ុនទូរគមនាគមន៍-បច្ចេកវិទ្យាឌីជីថល ជាមួយនឹងទស្សនវិស័យ «ភាពខ្ទរខ្ទារដើម្បីបង្កើតការផ្លាស់ប្ដូរ» ដើម្បីអនុវត្តបេសកកម្ម “កសាងសង្គមឌីជីថល”។
សារៈសំខាន់នៃបរិវត្តកម្មឌីជីថល ត្រូវបានបញ្ជាក់នៅក្នុងអំឡុងពេល ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ហើយមិត្តហ្វូនក៏បានដើរតួនាទីនាំមុខគេនៅក្នុងការផ្ដល់ ដំណោះស្រាយឌីជីថល ដើម្បីដោះស្រាយនូវរាល់បញ្ហាលំបាកៗ សម្រាប់សង្គមកម្ពុជា ផងដែរ ។
នៅឆ្នាំ២០២០ នៅពេលជំងឺរាតត្បាតកូវីដ-១៩បានផ្ទុះឡើង មិត្តហ្វូនបានផ្ដល់ភ្លាមៗនូវទិន្នន័យ អ៊ីនធឺណិតដោយឥតគិតថ្លៃ ដល់សិស្សានុស្សិសទាំងអស់ ដែលចូលប្រើគេហទំព័ររៀនតាមអនឡាញ។ ក្រុមហ៊ុនក៏បានផ្ដល់ការបញ្ចុះថ្លៃ ៥០% នូវថ្លៃដំឡើងអ៊ីនធឺណិតសម្រាប់ សិស្សនិងគ្រូផងដែរ និងផ្ដល់ការគាំទ្រដោយឥតគិតថ្លៃ ដល់ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ព្រមទាំងកម្មវិធីរៀនតាមអនឡាញនានា ដែលមានទំហំអ្នកប្រើប្រាស់ដល់ទៅ ៥០០.០០០នាក់ ។

នៅក្នុងវិស័យវេជ្ជសាស្ត្រ មិត្តហ្វូនផ្ដល់ការគាំទ្រដល់ ក្រសួងសុខាភិបាលកម្ពុជា ដើម្បីផ្ញើចេញនូវសារជាអក្សរ ដោយឥតគិតថ្លៃដើម្បីផ្ដល់បច្ចុប្បន្នភាពអំពី ស្ថានភាពជំងឺដល់ប្រជាជន និងផ្ដល់កញ្ចប់ពិសេសដោយ ឥតគិតថ្លៃសម្រាប់បុគ្គលិក និងវេជ្ជបណ្ឌិត និងអ្នកទាំងឡាយដែលស្ថិតនៅជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។
ទន្ទឹមនឹងនេះដែរ ប្រជាជនកម្ពុជាក៏ត្រូវបានផ្ដល់ឱ្យ នូវសេវាកម្មថ្មីៗជាច្រើនទៀត សម្រាប់ការប្រើប្រាស់នៅតាមផ្ទះ និងរង្វាន់លើកទឹកចិត្តនៅពេលបញ្ចូល ទឹកប្រាក់ដោយប្រើកម្មវិធី eMoney ប្រតិបត្តិការតាមប្រព័ន្ធ e-wallets ដើម្បីកាត់បន្ថយការធ្វើដំណើរ និងប្រតិបត្តិការសាច់ប្រាក់ ។
លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ដូច្នេះថា៖ «នៅបណ្ដាឆ្នាំខាងមុខ ក្រៅពីវិស័យនានាដែលបានក្លាយជា ភាពខ្លាញ់របស់ក្រុមហ៊ុនរួចហើយ យើងនឹងផ្លាស់ប្ដូរការផ្ដល់ សេវាកម្មទៅរកវិស័យថ្មីៗបន្ថែមទៀត ដូចជា អាជីវកម្មអនឡាញ និងភ័ស្តុភារ, ចរាចរណ៍ឆ្លាតវៃ, សុខាភិបាល, ការអប់រំឆ្លាតវៃ, ការធ្វើដំណើរបែបឌីជីថលឆ្លាតវៃ, ហ្គេម/eSport, ឆ្នោតអេឡិចត្រូនិក, ទូរទស្សន៍ Pay TV (OTT TV)…» ។
ដើម្បីបំពេញកិច្ចការទាំងអស់នេះ មិត្តហ្វូនពឹងផ្អែកលើភាពខ្លាំង នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួន ហើយក្នុងនាមជាអ្នកត្រួសត្រាយផ្លូវមួយនៅក្នុង ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា មិត្តហ្វូន នឹងបន្តវិនិយោគលើការ ពង្រីកហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញទូរគមនាគមន៍បន្ថែមទៀត ជាមួយនឹងបច្ចេកវិទ្យាទំនើបបំផុត ដូចជា 5G, Narrowban IoT, Big Data, AI និងវិសាលភាពគ្របដណ្ដប់ សេវាធំទូលាយជាងគេបំផុត ។

«អាជីវកម្មផ្សារភ្ជាប់ជាមួយ នឹងទំនួលខុសត្រូវសង្គម»
សកម្មភាពអាជីវកម្មប្រកបដោយ និរន្តរភាពនិងប្រសិទ្ធភាពរបស់ក្រុមហ៊ុន មិត្តហ្វូន បានបង្កើតនូវការងារដែលមានស្ថិរភាពសម្រាប់មនុស្សជាង ៣០០០នាក់ ជាមួយនឹងប្រាក់ចំណូលមធ្យមជាង ៨០០ដុល្លារក្នុងមួយខែ និងការងារប្រយោលសម្រាប់មនុស្សជាង ៣០.០០០នាក់ថែមទៀត ។
ក្រុមហ៊ុន មិត្តហ្វូន ក៏ចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ នៅក្នុងការជួយឧបត្ថម្ភគាំទ្រនិងសកម្មភាពមនុស្សធម៌នានា ។ ក្រុមហ៊ុនបានរៀបចំសកម្មភាពឧបត្ថម្ភ និងអភិវឌ្ឍន៍សហគមន៍ជាច្រើន ដូចជា កម្មវិធី«បេះដូងសម្រាប់កុមារ» ដើម្បីជួយកុមារក្រីក្រទទួលបាន ការវះកាត់ព្យាបាល ជំងឺបេះដូងដោយឥតគិតថ្លៃ, កាត់បន្ថយថ្លៃនិងជួយគាំទ្រដល់សិស្សរៀនតាមអនឡាញ, ផ្ដល់សេវាអ៊ីនធឺណិតដោយ ឥតគិតថ្លៃដល់មន្ទីរពេទ្យ និងវិស័យសុខាភិបាល, សហការជាមួយស្ថានីយទូរទស្សន៍បាយ័ន ដើម្បីរៀបចំកម្មវិធី «នេះមិនមែនជាសុបិន» ដែលជាកម្មវិធីមួយសម្រាប់ប្រជាជនកម្ពុជា ស្វែងរកសាច់ញាតិ ដែលបានបែកគ្នា; ផ្ដល់ការឧបត្ថម្ភគាំទ្រដល់ការ ប្រកួតបាល់ទាត់ក្របខ័ណ្ឌ លីគកំពូលកម្ពុជា (Cambodia Premier League) … ជាមួយនឹងការចូលរួមវិភាគទានដល់ សង្គមកម្ពុជាក្នុងទឹកប្រាក់សរុប ១១៧លានដុល្លារអាមេរិក ។

លោក កាវ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយក មិត្តហ្វូន បានចែករំលែកដូច្នេះថា «ជាមួយ មិត្តហ្វូន ការស្ម័គ្រចិត្តគឺផុសចេញពីបេះដូងដែលបើកទូលាយ និងស្មោះត្រង់ចំពោះសហគមន៍ ។ នេះគឺជាផ្នែកមួយដែលមិនអាច កាត់ថ្លៃបាននៃទិសដៅអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងការបង្កើតការអភិវឌ្ឍប្រកបដោយ ចីរភាពសម្រាប់ក្រុមហ៊ុននានា នៅក្នុងយុគសម័យថ្មីនេះ ។ ស្របពេលជាមួយគ្នានេះដែរ វាក៏ជាភ័ស្តុតាងបញ្ជាក់អំពីអារម្មណ៍ល្អ ការយកចិត្តទុកដាក់ និងការចែករំលែករបស់ប្រជាជនវៀតណាមចំពោះកម្ពុជា ដោយរួមចំណែករឹតបន្តឹងនូវ ទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា៕
