នយោបាយ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍មេដឹកនាំអាស៊ាន ចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញទទួលស្វាគមន៍ ចំពោះវត្តមាននៃការអញ្ជើញមករបស់ប្រមុខដឹកនាំ អាស៊ានទាំងអស់ ដែលបានអញ្ជើញមកចូលរួម នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារសុខាភ្នំពេញ។ 

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕

To Top