ព័ត៌មានជាតិ

អគ្គលេខាធិការ អង្គការសហប្រជាជាតិ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន

ភ្នំពេញ៖ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អញ្ជើញមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ៕

To Top