ព័ត៌មានជាតិ

លោក វង្សី វិស្សុត អញ្ជើញប្រកាសបើកដំណើរការជាផ្លូវការ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២

ភ្នំពេញ៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមដំណើរការនៅ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដោយសុន្ទរកថាស្វាគមន៍របស់ថ្នាក់ដឹកនាំកិត្តិយសមួយចំនួន រួមមាន លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និង លោក អ៊ូ ចាន់តារា អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។

វេទិកានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការដោយ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

របៀបវារៈបន្ទាប់មានបទបង្ហាញចំនួន ៣ រួមមាន៖ (១) បទបង្ហាញស្ដីពី “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ាន” ដោយ លោក Sopnendu Mohanty នាយកផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុនៃអាជ្ញាធររូបិយវត្ថុនៃប្រទេសសិង្ហបុរី, (២) បទបង្ហាញស្តីពី “ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា” ដោយ លោក Tomas Pokorny អគ្គលេខាធិការក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, និងបទបង្ហាញស្តីពី “សេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ដោយ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”។

The FinTech Stage of Cambodia Tech Expo 2022 started with four welcome remarks from Mr. Remi Pell, Chairman of the Cambodian Association of Finance and Technology, Mr. Sok Voeun, Chairman of the Cambodia Microfinance Association, Mr. Raymond Sia Say Guan, Chairman of the Association of Banks in Cambodia, and H.E. Ou Chandara, Assistant Governor/Secretary General of the National Bank of Cambodia.

These remarks were followed by the collaborative remarks from Mr. Sanjay Chakrabarty, Chief Executive Officer of the Prudential Cambodia.

This event was presided over by H.E. Vongsey Vissoth, Minister attached to the Prime Minister and Permanent Secretary of State, Ministry of Economy and Finance, who provided opening remarks.

The following agenda are three presentations including (1) “ASEAN FinTech Development” by Mr. Sopnendu Mohanty, Chief FinTech Officer of Monetary Authority of Singapore, (2) “Cambodia FinTech Landscape” by Mr. Tomas Pokorny, Board Secretary General of Cambodian Association of Finance and Technology, and (3) “Draft Cambodia’s FinTech Development Policy” by H.E. Dr. Taing Nguonly, Executive Director of Techo Startup Center.

To Top