ព័ត៌មានជាតិ

ថ្ងៃទី២ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក

ថ្ងៃទី ២ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ៧ និងកិច្ចពិភាក្សាចំនួន ៣។

បទបង្ហាញទាំង ៧ នោះរួមមាន៖
(១) បទបង្ហាញស្ដីពី “សេវាធនាគារ និងឌីជីថលូបនីយកម្ម” ដោយ អ្នកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃក្រុមហ៊ុន VISA,
(២) បទបង្ហាញស្ដីពី “ខេ អេច ឃ្យូ អរ (KHQR) និង បាគង (Bakong)” ដោយ លោក ហេង ចេស្ដា អនុប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃធនាគារជាតិនៃកម្ពុជា,
(៣) បទបង្ហាញស្ដីពី “Open Banking” ដោយ លោក Naphongthawat Phothikit ប្រធាននាយកដ្ឋានគោលនយោបាយប្រព័ន្ធទូទាត់សងប្រាក់នៃ ធនាគារកណ្ដាលប្រទេសថៃ,
(៤ )បទបង្ហាញស្ដីពី “Open Banking” ដោយ លោក Anik Islam ប្រធានដឹកនាំផ្នែកធុរកិច្ចប្រចាំតំបន់នៃក្រុមហ៊ុន Brankas,
(៥) បទបង្ហាញស្ដីពី “បច្ចេកវិទ្យាធានារ៉ាប់រង៖ ទិន្នន័យ និងធានារ៉ាប់រង” ដោយ លោក Michael Natusch នាយកផ្នែកវិទ្យាសាស្រ្តនៃក្រុមហ៊ុន Prudential Plc.,
(៦) បទបង្ហាញស្ដីពី “សុខភាពជាទ្រព្យ៖ តួនាទីរបស់បច្ចេកវិទ្យាធានារ៉ាប់រង ក្នុងការផ្ដល់ផលិតផល និងសេវាសុខភាពងាយស្រួល និងមានតម្លៃសមរម្យជាងមុន?” ដោយ លោក Andrew Wong នាយកផ្នែកសុខាភិបាលនៃក្រុមហ៊ុន Prudential Plc.,
(៧)បទបង្ហាញស្ដីពី “សន្ដិសុខសាយប័រក្នុងប្រទេសកំពុងអភិវឌ្ឍន៍” ដោយ ឯកឧត្តម Ainsley Jong ទូតសុឆន្ទៈប្រចាំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។

ក្រៅពីបទបង្ហាញ, វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជាក្នុងថ្ងៃទី ២ នេះ ក៏មានកិច្ចពិភាក្សាលើប្រធានបទចំនួន ៣ ផ្សេងទៀត រួមមាន៖
(១) “សេវាធនាគារ និងឌីជីថលូបនីយកម្ម” ដែលមានវាគ្មិនចំនួន ៤ រូប រូមមានលោក Bekzod Ruzmetov ប្រធានផ្នែកសេវាធនាគារអ៊ិនធឺណិតសម្រាប់ធុរកិច្ច នៃធនាគារវឌ្ឍនៈអាស៊ីចំកាត់, លោក Han Peng Kwang អគ្គនាយកនៃធនាគារវីង, លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, និងលោកបណ្ឌិត ស្វាយ ហៃ នាយកប្រតិបត្តិជាន់ខ្ពស់ផែនការយុទ្ទសាស្រ្ត នៃធានាគារអេស៊ីលីដា។ កិច្ចពិភាក្សានេះបានសម្របសម្រួលដោយ លោក Jim Kagay, ស្ថាបនិកនិងជាដៃគូគ្រប់គ្រងនៃក្រុមហ៊ុន D.Q.D Consulting Co. Ltd.។

(២) “ឱកាសនៃបច្ចេកវិទ្យាធានារ៉ាប់រងសម្រាប់ប្រជាជនសកល” ដែលមានវាគ្មិនចំនួន ៥ មួយរូប រូមមាន លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា, លោក Manu Rajan អគ្គនាយកនៃក្រុមហ៊ុនវីង, លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Insurance, លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា, និង លោក Edouard Lesellier ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Safetynet Cambodia។ លោក Akhshy Thiagarajan អ្នកគ្រប់គ្រងនវានុវត្តន៍នៃក្រុមហ៊ុនព្រូដិនសលសិង្ហបុរី ជាអ្នក សម្របសម្រួលកិច្ចពិភាក្សានេះ ។

(៣) “ការគំរាមកំហែងសាយប័រក្នុងទីផ្សារហិរញ្ញវត្ថុ“ ដែលមានវាគ្មិនចំនួនប្រាំមួយរូប រួមមាន លោក Mike Gaertner នាយកផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Sabay, លោក Duleep Liyanage នាយកផ្នែកព័ត៌មាននៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី, កញ្ញា Kong Sonitraranya ប្រធានផ្នែកគ្រប់គ្រងហានិភ័យនៃធនាគារព្រីនស៍, និង លោក គី សេងហាក់ ប្រធានផ្នែកសន្តិសុខបច្ចេកវិទ្យាព័ត៌មាននៃធនាគារស្ថាបនា។ កិច្ចពិភាក្សានេះបានសម្របសម្រួលដោយ លោក Jim Kagay ស្ថាបនិក និងដៃគូគ្រប់គ្រងនៃក្រុមហ៊ុន D.Q.D Consulting Co. Ltd.។

The second day of the FinTech Stage of Cambodia Tech Expo 2022 proceeded smoothly and achieved the expected outputs. There were seven presentations and three-panel discussions. Those seven presentations include:
1) “Banking and Digitalization” by Ms. Ivana Tranchini, Country Director of VISA,
2) “KHQR and Bakong” by Mr. Heng Chesda, Deputy Director of IT Department of the National Bank of Cambodia,
3) “Open Banking” by Mr. Naphongthawat Phothikit, Director of Payment Systems Policy Department of the Bank of Thailand,
4) “Open Banking” by Mr. Anik Islam, Brankas Regional Business Lead,
5) InsurTech: Data & Insurance” by Mr. Michael Natusch, Chief Science Officer of Prudential Plc.,
6) Health is Wealth: How InsurTech is playing a role in providing better accessibility and affordability to health coverage and solutions” by Mr. Andrew Wong, Chief Health Officer of Prudential Plc., and
7) “Cybersecurity in Developing Economy” by H.E. Ainsley Jong, Goodwill Ambassador to the Cambodian Counter Counterfeit Committee.


Besides the presentations, there were three-panel discussions covering the following topics:
1) Banking and Digitalization” by four panelists, including Mr. Bekzod Ruzmetov, Head of Internet Banking for Business of ABA Bank, Mr. Han Peng Kwang, Chief Executive Officer of Wing Bank, Mr. Kea Borann, Chief Executive Officer of AMK Microfinance, and Dr. Svay Hay, Senior Vice President and Senior Head of Strategic Planning Division. This panel discussion was moderated by Mr. Jim Kagay, Founder and Managing Partner of D.Q.D Consulting Co. Ltd.


2) “InsurTech: The Opportunity to Impact the Next Millions” by six panelists, including Dr. Hor Sovathana, Deputy Director General of Insurance Regulator of Cambodia, Mr. Sanjay Chakrabarty, Chief Executive Officer of Prudential Cambodia, Mr. Manu Rajan, Chief Executive Officer of Wing, Mr. Chan Rotha, Chief Executive Officer of FWD Insurance, Mr. Huy Vatharo, Chairman of Insurance Association of Cambodia, and Mr. Edouard Lesellier, Founder and Chief Executive Officer of Safetynet Cambodia. This panel discussion was moderated by Mr. Akhshy Thiagarajan, Innovation Manager of Prudential Singapore.
3) “Cyber Threat in Financial Markets” by four panelists, including Mr. Mike Gaertner, Chief Operating Officer of Sabay, Mr. Duleep Liyanage, Chief Information Officer of LOLC., Ms. Kong Sonitraranya,
Head of Risk Management of Prince Bank, and Mr. Ky Senghak, Head of IT Security of Sathapana Bank. This panel discussion was moderated by Mr. Jim Kagay, Founder and Managing Partner of D.Q.D Consulting Co. Ltd.

To Top