បច្ចេកវិទ្យា

ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក

ភ្នំពេញ៖ ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក ខណៈនៅថ្ងៃទី៣ នៃកម្មវិធីនេះ មានបទបង្ហាញចំនួន ២ សុន្ទរកថាគន្លឹះ ១ និងកិច្ចពិភាក្សា ១ ទម្រង់ជា Fireside Chat ។

បទបង្ហាញទាំង ២ នោះរួមមាន៖ (១) បទបង្ហាញស្ដីពី “ការដាក់ដំណើរការជាផ្លូវការនូវ ថ្នាល Cambodia Distributed Ledger (CamDL)” ដោយ លោក ទុំ សេរីវឌ្ឍនា អ្នកដឹកនាំគម្រោងប្លុកឆេននៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងបទបង្ហាញស្ដីពី “ការសម្រាយឱ្យយល់ដឹងកាន់តែច្បាស់ពី Web 3.0” ដោយ លោក Andy Chun នាយកគ្រប់គ្រងប្រចាំតំបន់ ផ្នែកបច្ចេកវិទ្យានិងនវានុវត្តន៍នៃ Prudential Corporation Asia។

បន្ទាប់ពីបទបង្ហាញ លោក Leon Foong នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Binance បានផ្តល់សុន្ទរកថាគន្លឹះលើប្រធានបទ “Web 3.0 – លើសពីអ្វីដែលយើងបានដឹង”។

ចំពោះកិច្ចពិភាក្សាជាទម្រង់ Fireside Chat ផ្តោតលើប្រធានបទ “ចលនាបច្ចេកវិទ្យាហិរញ្ញវត្ថុមួយប្រចាំអាស៊ាន (One FinTech ASEAN Movement)” ដែលលមានវាគ្មិន ២ រូបគឺ អ្នកស្រី Amor Maclang Digital Pilipinas Convenor នៃសមាគមបច្ចេកវិទ្យាហិរញ្ញវត្ថុនៃប្រទេសហ្វីលីពីន និង អ្នកស្រី Weena Llona អគ្គនាយកនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា និង សម្របសម្រួលដោយ លោក Akhshy Thiagarajan មកពីក្រុមហ៊ុនព្រូដិនសលប្រចាំអាស៊ី។

មុននឹងបញ្ចប់វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ លោកស្រី ឃួន ហ្រ្វង់ដារា ហិរញ្ញិកក្រុមប្រឹក្សាភិបាលនៃសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា បានផ្តល់សុន្ទរកថាចំណាប់អារម្មណ៍ជូនដល់អង្គពិធី។ វេទិកានេះបានបិទបញ្ចប់ដោយសុន្ទរកថាបិទរបស់ ឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។

The last day of the FinTech Stage of Cambodia Tech Expo 2022 proceeded smoothly and achieved the expected outputs. There were two presentations, one keynote address and one fireside chat. Those two presentations include: (1) “Launching Cambodia Distributed Ledger (CamDL)” by Mr. Tum Serey Vathana, Blockchain Project Lead of Techo Startup Center and (2)Demystifying Web 3.0” by Mr. Andy Chun, Regional Director of Technology Innovation Prudential Corporation Asia. There was a keynote address by Mr. Leon Foong, Head of APAC, Regional Director of Binance on “Web 3.0 – Beyond the hype“. The fireside chat focused on “One FinTech ASEAN Movement Roundtable” by two panelists including, Ms. Amor Maclang, Digital Pilipinas Convenor of FinTech Philippines Association and Ms. Weena Llona, Executive Director of CAFT. This fireside chat was moderated by Mr. Akhshy Thiagarajan from Prudential Asia.

Before the conclude, there was an observing remarks by Ms. Khuon Frandara, Board Treasurer of CAFT. The event was closed by H.E. Dr. Kong Marry, Under Secretary of State, Ministry of Economy and Finance and Secretary General, General Secretariat of Digital Economy and Business Committee.

To Top