ព័ត៌មានជាតិ

ប្រធានាធិបតីអាមេរិក បានមកដល់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ។

ការបង្ហាញវត្តមាន របស់យន្តហោះរបស់ប្រធានាធីបរីអាមេរិក ប្រទេសមហាអំណាចនេះ បានបង្ហាញឲ្យឃើញថា កម្ពុជាមានសន្តិភាពេញលេញ ក្នុងការទទួលថ្នាក់ដឹកនាំ មហាអំណាច ហើយមានទុកចិត្តរបស់ថ្នាក់ដឹកកម្ពុជា ចំពោះថ្នាក់ដឹកនាំប្រទេសមហាអំណាច ដែលបានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន។

បន្ទាប់ពីជជែកជាមួយប្រជាពលរដ្ឋអាមេរិករួចលោកបានអញ្ជើញចូលរថយន្តពិសេស របស់ខ្លូន ចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ នៅម៉ោងប្រមាណ៨និង៤៥នាទៅដោយមានរថយន្តក្បូននៅពីមុខ និងពីក្រោយ ដោយធ្វើដំណើរតាមផ្លូវ សហពន្ធរុស្ស៊ីតម្រង់មកកាន់ សណ្ឋា សុខាភ្នំពេញ ដើម្បីចូលកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ កម្ពុជាធ្វើម្ចាស់ផ្ទះ។

តាមទិដ្ឋភាពជាក់ស្តែងផងដែរ គេសង្គេតឃើញថានៅតាមដងផ្លូវ ដែលប្រធានធិបតីអាមេរិកធ្វើដំណើរនេះ ត្រូវបានរក្សាសន្តិសុខ យ៉ាងតឹងរឹងបំផុត ដោយសមត្ថកិច្ចបានរៀបចំយ៉ាងល្អ ពោលគឺមានភាពស្ងាត់។

សូមជម្រាបថាយន្តហោះដែលរលោកប្រធានាធិបតីអាមេរិកធ្វើដំណើរមកធ្វើឡើយ ចំណាយថវិការប្រមាណជាង២០០លានដុល្លារ ហើយពុំសូវមាននោះទេ នៅលើពិភពលោក៕

To Top