ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយលោក JAGDEEP DHANKHAR អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសដែលលោកអនុប្រធានាធិបតី ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ នៅរាជធានីភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-20-1024x682.jpg)
នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាមានសេចក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកអនុប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៩ តបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-26-1024x682.jpg)
សូមបញ្ជាក់ថា ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌារបស់លោក និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការគាំទ្រតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន និងទំនាក់ទំនងដ៏ជិតស្និទ្ធនៃភាពជាដៃគូអាស៊ាន-ឥណ្ឌា ព្រមទាំងរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ៕
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-30-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-34-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-38-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-41-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/photo_2022-11-12_17-13-45-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)