ភ្នំពេញ៖ ភេសជ្ជៈ ចំនួន ៧៨០០កេស ត្រូវបានក្រុមហ៊ុន ជីប ម៉ុង គ្រុប ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ឧបត្ថម្ភជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមបំពេញ បេសកកម្ម ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងទៅថ្មីៗនេះ។
ពិធីប្រគល់ ទទួលនេះបានធ្វើឡើង នារសៀលថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា លាង ឃុន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង គ្រុប នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ដែលបានផ្តល់ភេសជ្ជៈសម្រាប់ជាការលើកទឹកចិត្តដ៏ធំធេង ដល់កងកម្លាំងទាំងអស់យបដែលបានប្ដេជ្ញាយ៉ាង មោះមុតក្នុងការបំពេញភារកិច្ច ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជា អគ្គមគ្គុទ្ទេសក៍ដ៏ឧត្តុង្គឧត្តម ក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗ ថែមទៀតជូនជាតិមាតុភូមិ៕