នយោបាយ

លោក ប្រាក់ សុខុន នឹងធ្វើដំណើរ ទៅភូមាជាលើកទី៣ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា និងប្រេសិតពិសេសនៃប្រធានអាស៊ាន នឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

តាមរយៈសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី១៧ វិច្ឆិកា ប្រេសិតពិសេស បានបញ្ជាក់ថា «ក្នុងបំណងបន្តកិច្ចប្រឹងប្រែង ដែលបានធ្វើតាំងតែពីដើមអាណតិ្ត ជាប្រធានអាស៊ានរបស់កម្ពុជា សំដៅជួយឲ្យមីយ៉ាន់ម៉ា វិលទៅរកប្រក្រតីភាព និងមាគ៌ាប្រជាធិបតេយ្យឡើងវិញ ប្រេសិតពិសេសនឹង ធ្វើដំណើរទស្សនកិច្ចលើកទី៣ ដូចបានគ្រោងទុកកន្លងមក នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ» ។

ក្នុងដំណើរទស្សនកិច្ចលើកទី៣ ទៅកាន់មីយ៉ាន់ម៉ានេះដែរ លោក ប្រាក់ សុខុន សង្ឃឹមថា នឹងអាចសម្រេចបាននូវ វឌ្ឍនភាព បន្ថែមទៀត លើអាទិភាពចំនួនបីនៃ កិច្ចព្រមព្រៀង ជាឯកឆន្ទ ៥ចំណុច គឺការបញ្ចប់អំពើហិង្សា ការសម្របសម្រួលការចែកជំនួយ មនុស្សធម៌ និងការកសាងជំនឿ និងទំនុកចិត្ត សម្រាប់កិច្ចសន្ទនា សន្តិភាព ប្រកបដោយបរិយាប័ន្ន ៕

To Top