ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម និងលោកស្រី ឧបត្ថម្ភថវិកាប្រាំពាន់ដុល្លារ សម្រាប់សាងសង់ ដងទង់មួយគូរ នៅវត្តភ្នំព្រះវិហារ

កំពង់ចាម ៖ ឆ្លើយតបទៅនឹង ការនិមន្តបិណ្ឌបាត របស់ព្រះគ្រូចៅអធិការ ក៏ដូចជាគណៈកម្មការ អាចារ្យវត្តភ្នំព្រះវិហារ ដើម្បីសាងសង់ ដងទង់មួយគូរ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ ២០២២ នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ និងសហការី បាននាំយកថវិកា ចំនួន ៥,០០០ ដុល្លារ ដែលជាថវិកា ផ្ទាល់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកស្រី ទៅប្រគេនព្រះចៅអធិការវត្តភ្នំព្រះវិហារ ស្ថិតក្នុងភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ។

នាឱកាសនោះ ចៅអធិការវត្តភ្នំព្រះវិហារ ក៏ដូចជាគណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់ លោកអភិបាលខេត្ត និងលោកស្រី តាមរយៈលោកអភិបាលស្រុកបាធាយ និងក្រុមការងារ ដែលបាននាំយកបច្ច័យ ដើម្បីកសាងដងទង់មួយគូរ សម្រាប់ជាទីសក្ការៈបូជារបស់ពុទ្ធបរិស័ទទូទៅ ។

ផ្ទាំងពាណិជ្ជកម្ម

ជាមួយគ្នានេះដែរ ព្រះគ្រូចៅអធិការវត្ត ក៏បានបួងសួង ដល់ទសវរមី ថែរក្សាវត្តភ្នំវិហារ ក៏ដូចជាវត្ថុស័ក្កសិទ្ធ ក្នុងលោកសូមជួយ បីបាច់ថែរក្សា លោកអភិបាលខេត្ត និងក្រុមគ្រួសារ សូវមានសុខភាពល្អបរិបូណ៌ និងទទួលជោគជ័យគ្រប់ភារកិច្ច ៕

To Top