ភ្នំពេញ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌសែនសុខ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានចាប់អារម្មណ៍ និងសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរ ដែលបានដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ជាពិសេសក្នុងវេទិកានេះ ពុំមានពលរដ្ឋណាម្នាក់ លើកឡើងពីបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ ។
![](https://dap-news.com/wp-content/uploads/2022/11/618-1-1024x682.jpg)
វេទិកានេះត្រូវបានធ្វើឡើងគ្រប់បណ្តាខណ្ឌ ហើយដែលធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាខណ្ឌទី១០ ក្នុងចំណោមខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដែលត្រូវផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានលើកជាសំណើ សំណូមពរក្នុងវេទិកាពិគ្រោះយោបល់ ជូនដល់ថ្នាក់ដឹកនាំជួយដោះស្រាយ។
![](https://dap-news.com/wp-content/uploads/2022/11/619-1-1024x682.jpg)
លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា នេះជាការផ្តល់អោយប្រជាពលរដ្ឋបាន លើកជាសំណើ សំណូមពរក៏ដូចជាការផ្តល់ពត៏មាន ពីដំណើរការអភិវឌ្ឍន៏មូល ដ្ឋានជូនប្រជាពលរដ្ឋ, ពីលទ្ធផលដែលសំរេចបាន ក៏ដូចជាការប្រើប្រាស់កញ្ចប់ ថវិកាគំរោងអភិវឌ្ឍន៏៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏អាចលើកឡើង ពីសំណើរសំណូមពរ ក្នុងន័យស្ថាបនាផងដែរ។
នាឱកាសនោះ មានប្រជាពលរដ្ឋច្រើន បានលើកជាសំណើសំណូមពរផ្ទាល់ម៉ាត់ ដែលភាគច្រើន ផ្តោតលើការសុំជួយស្ថាបនាផ្លូវ, សុំប្លង់កម្មសិទ្ធដី និងសុំជួយអន្តរាគមន៍ ពីការខ្ចីប្រាក់ពីអង្គការ ឬពីធនាគារ យកមកប្រើប្រាស់ដោះស្រាយ សំរាប់លើកកំពស់ជីវភាពគ្រូសារ និងសំណើរសុំដាក់ភ្លើងស្តុប ចំនួន៣កន្លែងជាដើម ។
ចំណុចដែលគួរកត់សំគាល់ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមិនបានលើកឡើង ពីកង្វល់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាននោះឡើយ ទាំងនេះ គឺជាអ្វីដែលលោក កើត ឆែ បានចាប់អារម្មណ៍ និងសម្តែងនូវការកោតសរសើរ ចំពោះអាជ្ញាធរនៅទីនេះ ។
លោក កើត ឆែ បានឆ្លើយតបទៅនឹងសំណើរ និងសំណូមពររបស់ប្រជាពលរដ្ឋថា សំណើ និងសំណូមពររបស់ប្រជាពលរដ្ឋមួយចំនួន ត្រូវបានអាជ្ញាធរខណ្ឌ និងរដ្ឋបាលរាជធានីភ្នំពេញបានដឹង និងកំពុងគិតគូសិក្សា ទៅលើលទ្ធភាព ដែលក្តាទាំងនេះ សូមឲ្យបងប្អូន យោគយល់អធ្យាស្រ័យ ហើយការសោះស្រាយ ក៏អាស្រ័យលើកញ្ចប់ថវិកាផងដែរ៕
![](https://dap-news.com/wp-content/uploads/2022/11/617-3-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/616-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/615-2-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/614-1-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2022/11/613-3-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)