នយោបាយ

មហាជន ចាប់អារម្មណ៍ខ្លាំង ពីគំរូភាព របស់ចិន លើការកាត់បន្ថយភាពក្រីក្រ តាមរយៈការបញ្ចាំងភាព យន្តចល័ត

ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន បានបកស្រាយពីគំរូភាព របស់ប្រទេសចិនបាន និង កំពុងចូលរួមដោះលេខកូដសម្ងាត់ នៃភាពក្រីក្រ ហើយផ្តល់ជូនដល់ប្រជាជនចិន នៅសុភមង្គល តាមរយៈជីវភាពកាន់តែប្រសើរ ។ ដើម្បីជាសក្ខីភាព និងផ្តល់ការយល់ដឹង កាន់តែស៊ីជម្រៅលើគន្លឹះ នៃយន្តការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនចិន លោកបណ្ឌិត ក៏បានចាក់ផ្សាយខ្សែភាពយន្តឯកសារ ស្តីពីដំណើរថ្មី នៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយ ដោយទូរទស្សន៍ជាតិ កម្ពុជា។

ក្រោយពីបានចាក់ផ្សាយ លោកវរសេនីយ៍ទោ រស់ សារ៉ែន មេបញ្ជាការ រងការិយាល័យបញ្ជូនសារ នៃបញ្ជាការដ្ឋានកងរថក្រោះ នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ បានស្ងើចសរសើរពីវីរភាព របស់មិត្តចិន ក្នុងការចូលរួមចែករំលែកនូវពុទ្ធិ និងបទពិសោធន៍ ស្តីពីការចាកផុតពីភាពក្រីក្រ នៅក្នុងប្រទេសចិន ជូនដល់បណ្តាប្រទេសនានា រួមមានបណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ បណ្តាប្រទេសនៅប្រជុំកោះប៉ាស៊ីហ្វិក ទ្វីបអាហ្វ្រិកជាដើម ។

ផ្ទាំងពាណិជ្ជកម្ម

ដោយឡែក លោក ប៉ិល សំណាង គ្រូបង្រៀននៅវិទ្យាល័យសិរីសោភ័ណ បានយល់ស្របថា ខ្សែភាពយន្តនេះក៏បានបង្ហាញ នូវវីរភាពរបស់គ្រូបង្រៀន គ្រូពេទ្យ និងប្រជាជនចិននៅជនបទ ដែលព្យាយាមក្រោកឈរ ងើបចេញពីភាពក្រីក្រតាមរយៈការអប់រំ ការផ្តល់នូវសេវាសុខភាព កាន់តែប្រសើរ និងការបង្កើតមុខរបរនានា ដែលជាពិសេសគំនិតនវានុវត្ត នៃការប្រកបអាជីវកម្មOnline ដោយពឹងផ្អែកលើការប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា ។
បន្ថែមពីលើនេះ លោក ជីវ សារិទ្ធ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិ មានជ័យ បានឯកភាពលើខ្លឹមសារ នៃខ្សែភាពយន្តនេះដោយសង្ឃឹមថា គំរូភាពនេះនឹងជ្រាបចូលកាន់តែជ្រៅ ទៅក្នុងស្រទាប់យុវជន សិស្សានុសិស្ស ហើយជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ដើម្បីអាចយកអនុវត្តជាក់ស្តែង នៅមូលដ្ឋានប្រយោជន៍ ចូលរួមកាត់បន្ថយភាពក្រីក្រ ដូចករណីការកាត់បន្ថយភាពក្រីក្រ តាមរយៈសិប្បកម្មតម្បាញនៅក្នុងខេត្តហ្លួងប្រាបាង ប្រទេសឡាវ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top