ព័ត៌មានជាតិ

សម្ដេចតេជោ​ ​ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្ម បណ្ឌិត យ៉ង់ សាំងកុមារ និងលោក​ ឡឹក សុធា​ ក្រោយមកចូលរួម ជាមួយបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ដ្រី​នៃកម្ពុជា​ បានជួបពិភាក្សាជាមួយលោក​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកបណ្ឌិត​ យ៉ង់ សាងកុមារ​ ព្រមទាំងលោ​ក​ ឡឹក សុធា​ លើការងារកសិកម្មក្រោយមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា។

យោងតាមគេហទំព័រហ្វេសប៊ុក របស់​សម្ដេចតេជោ​ នារសៀលថ្ងៃទី២៨​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ បានបញ្ជាក់​ថា​ “ទើបជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីកសិកម្មឌិត ទីណា​ និងបណ្ឌិត​ យ៉ង់ សាងកុមារ​ ព្រមទាំងលោ​ក​ ឡឹក សុធា​ លើការងារកសិកម្មដែល លោកទាំងពីរនាក់ទើបមករួមរស់​ ជាមួយគណបក្សប្រជាជនកម្ពុជា” ។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា​ នាថ្ងៃ២៣ វិច្ឆិកា លោកបណ្ឌិត យ៉ង សាំង កុមារ និងលោក ឡឹក សុធារ បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។ ការចូលរួមនេះ ដោយសារលោកទាំង២ ពេញចិត្តនឹងគោលនយោបាយ លើវិស័យកសិកម្ម ដែលសម្តេចតេជោ បានគូសបញ្ជាក់នាពេលថ្មីៗនេះ ៕

To Top