ព័ត៌មានជាតិ

រដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៣ និងច្បាប់មួយចំនួនទៀត

ភ្នំពេញ៖ ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តបើកសម័យប្រជុំរដ្ឋសភា លើកទី៨ នីតិកាលទី៦ ដោយពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់មួយចំនួនទៀត។​

សម័យប្រជុំក្រោមអធិបតីភាព លោកបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ៩៨រូប។

រដ្ឋសភាបានលើកយករបៀបវារៈចំនួន ៤ មកពិនិត្យ និងពិភាក្សា ដែលមានដូចជា ១- សេចក្តីស្នើ វិសោធនកម្មប្រការ ២ថ្មី (ពីរ) ប្រការ ៥ថ្មី (ពីរ) ប្រការ ១០ថ្មី (បី) ប្រការ ១៦ និងប្រការ ៣៥ថ្មី នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ៣- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និង៤- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖

  • ពិធីសារទាក់ទងនឹងការធ្វើវិ សោធនកម្មអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន
  • ពិធីសារទាក់ទងនឹងការធ្វើ វិសោធនកម្មមាត្រា៥០(ក) នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ
  • ពិធីសារទាក់ទងនឹងការធ្វើ វិសោធនកម្មមាត្រា៥៦ នៃអនុសញ្ញា ស្តីពីអាកាសចរណ៍ស៊ីវិលអន្តរជាតិ៕
To Top