ព័ត៌មានជាតិ

ប្រទេសមួយចំនួន​ កំពុងមាន​វិប្បដិសារី ​ចំពោះការមើលស្រាលកម្ពុជា លេីការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា នៅ ពេលនេះ ប្រហែលជាមានប្រទេសមួយចំនួន កំពុងមានវិប្បដិសារី ហើយចំពោះការសរសេររិះគន់ និងមើលស្រាល មកលើប្រទេសកម្ពុជា និងប្រទេសមួយចំនួនទៀត ចំពោះ ការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។

ថ្លែងក្នុងពិធីអបអរសារទខួប១១ឆ្នាំ នៃប្រតិបត្តិការបស់ក្រុមហ៊ុនមីនីបៀ Minibea (Cambodai) នា ព្រឹកថ្ងៃទី១ធ្នូឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបាន គូស បញ្ជាក់ យ៉ាងដូច្នេះថា៖ «ពេលនេះប្រហែលជាមានប្រទេស មួយចំនួនកំពុងមានវិប្បដិសារី ហើ យចំពោះការសរសេររិះគន់ និងមើលស្រាលមកលើ ប្រទេសកម្ពុជា និងប្រទេសមួយ ចំនួនទៀត ចំពោះការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ ការមានវិប្បដិសារីនេះ គឺត្រង់ថា ប្រទេស កម្ពុជា និងប្រទេសដទៃទៀត ទទួលបានជោគជ័យលើការ ប្រយុទ្ធប្រឆាំងនឹងជំងឺ រាតត្បាត នេះ» ។

សម្តេចតេជោ បានលើកឡើងទៀតថា កម្ពុជាចាប់ពីផ្តើមឆ្លងជំងឺកូវីដ១៩ដំបូង ត្រូវបានសារព័ត៌មាន ប្រទេសអ្នកមានមួយចំនួន សរសេរ បង្អាប់កម្ពុជា ខ្លាំងណាស់ បូកទាំងកម្ពុជា ឡាវ មីយ៉ាន់ម៉ា បង់ក្លាដេស និងប្រទេសមួយចំនួនទៀត សុទ្ធតែត្រូវគេប្រមាថ អំពីប្រព័ន្ធសុខាភិបាល ទន់ខ្សោយ ។ ប៉ុន្តែឥឡូវនេះពួកគេ ដែលធ្លាប់សរសេរប្រមាថយើង ពីការគ្រប់គ្រងជំងឺកូវីដ១៩ នេះគេមាន​វិប្បដិសារី​ ចំពោះការគ្រប់គ្រងជំងឺកូវីដ របស់កម្ពុជា ។

សម្តេចថា ការគ្រប់គ្រងជំងឺកូវីដ មិនសំដៅតែលើប្រព័ន្ធសុខាភិបាល ជឿនលឿន ប្រព័ន្ធសុខាភិបាល ទន់ខ្សោយនោះទេ ។ ការប្រយុទ្ធជាមួយសត្រូវ មើលមិនឃើញ គឺជាការប្រយុទ្ធមួយពិបាក ដែលទាមទារឲ្យយើង ធ្វើការ ជាមួយមនុស្ស មិនមែនធ្វើកាជាមួយម៉ាស៊ីនទេ ដែលរឿងម៉ាស៊ីន ជារឿងក្រោយនោះទេ ។

សម្តេចគូសបបញ្ជាក់ថា ៖«ដោយសារតែយើងមានភាពទន់ខ្សោយ ផ្នែកសុខាភិបាល តម្រូវឲ្យធ្វើការជាមួយមនុស្ស ដោយឲ្យពលរដ្ឋយើង ទទួលយកនូវវិធានការ សុខាភិបាល ដែល ដាក់ចេញដោយក្រសួង សុខាភិបាល ឬរាជរដ្ឋាភិបាល ។ ខ្ញុំពិតជាអរគុណដល់កម្មករ និងប្រ ជាពលរដ្ឋដែលទទួលយក វិធានការសុខាភិបាល ៣កុំ ៣ការពារ » ។

ជាមួយគ្នានោះដែរ សម្តេចបន្តអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករបន្តអនុវត្តវិធានការ៣កុំ ៣ការពារទោះបីជាចំណុចនេះ មានការពិបាកធ្វើយ៉ាងណាក្តី៕

To Top