នយោបាយ

ព្រឹត្តិការណ៍“ដំណើរភាព យន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៦” សម្ពោធបើកជាផ្លូវការ

ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែធ្នូ ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” ដែលសហការរៀបចំដោយស្ថានទូតចិន ប្រចាំនៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិន ត្រូវបានសម្ពោធបើកជាផ្លូវការ នៅសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ឯក សំអុល ប្រធានសមាគមមិត្ត ភាពកម្ពុជា-ចិន លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន តំណាងក្រសួងអប់រំ យុវជន និងកីឡា លោក ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាដើមបានអញ្ជើញចូលរួម ពិធីសម្ពោធបើកព្រឹត្តិការណ៍នេះ ។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន បានថ្លែងសុន្ទរកថា នៅក្នុងពិធីសម្ពោធបើកថា ចាប់តាំងពីឆ្នាំ២០១៦ មក ព្រឹត្តិការណ៍ដំណើរភាព យន្តចល័តចិន-កម្ពុជាដ៏ឆ្នើម ត្រូវបានប្រារព្ធធ្វើឡើង ដោយជោគជ័យជាច្រើនលើក ហើយទទួលបានការ និយមចូលចិត្ត ពីប្រជាជនកម្ពុជា និងបានក្លាយទៅជា និមិត្តសញ្ញាដ៏សំខាន់ នៃការផ្សារភ្ជាប់បេះដូងរវាងប្រជាជននៃប្រទេសទាំង ពីរ ។ របាយការណ៍ នៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០បានលើកឡើងពី “ការធ្វើឱ្យស៊ីជម្រៅ នូវការផ្លាស់ប្តូរអរិយធម៌ និងការរៀនពីគ្នាទៅវិញទៅមក ជំរុញឱ្យវប្បធម៌ចិនឆ្ពោះ ទៅកាន់ពិភពលោក កាន់តែប្រសើរឡើង” ។ ពួកយើងស្ម័គ្រចិត្ត សហការជាមួយភាគីកម្ពុជា លើកតម្កើងមិត្តភាពជាប្រពៃណី ធ្វើឱ្យទំនាក់ទំនងវប្បធម៌ និងការប្រាស្រ័យទាក់ ទងរវាងប្រជាជនមានភាព កាន់តែស្អិតល្មួត ជំរុញឱ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជាចិន បន្តទទួលបានសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់ទៀត ។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន បានមានប្រសាសន៍ក្នុងពិធី សម្ពោធបើកថា ចំណងមិត្ត ភាពជាប្រពៃណី រវាងកម្ពុជានិងចិន មានប្រវត្តិជាយូរលង់មកហើយ ។ ប្រទេសចិនទើប បានបញ្ចប់សមាជលើកទី២០ នៃបក្សកុម្មុយនីស្តចិន ដោយជោគជ័យ ដោយបានចង្អុល បង្ហាញពីទិស ដៅអភិវឌ្ឍទៅមុខ នៅក្នុងដំណើរថ្មី ដើម្បីសម្រេចបានគោលដៅតស៊ូ ១០០ឆ្នាំទី២ ។ ក្នុងដំណាក់ កាលដ៏គន្លឹះនេះ ក្នុងនាមជាប្រទេសជិត ខាងល្អ បងប្អូនល្អ និង ជាដៃគូល្អ ប្រទេសកម្ពុជា រីករាយពួតដៃជាមួយប្រទេសចិន រីកចម្រើនទៅមុខជាមួយ គ្នាក្នុងក្របខណ្ឌសហគមន៍ ជោគវាសនារួម ។ ប្រទេសកម្ពុជានឹងប្រឹងប្រែងក្នុងការ ជំរុញកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរគ្នាឱ្យកាន់តែស៊ី ជម្រៅជាមួយប្រទេសចិន ក្នុងវិស័យនានាក្នុងនោះរួមទាំង វិស័យវប្បធម៌ និង សិល្បៈផងដែរ បន្តជំរុញការផ្លាស់ប្តូរវប្បធម៌ និងព័ត៌មាន រវាងប្រជាជន នៃប្រទេសទាំងពីរតាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើម” ដ៏មានគុណភាពខ្ពស់ជាដើម ។

“ដំណើរភាពយន្ត ចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៦” នឹងចាប់ផ្តើមនៅចុងខែធ្នូ ហើយនឹងធ្វើដំណើរទៅកាន់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបងក្នុង ប្រទេសកម្ពុជា ដើម្បីចាក់បញ្ចាំងភាពយន្តដ៏ឆ្នើម ដែលបានថតផលិតនៅក្នុងប្រទេសកម្ពុជានិងចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះ រួមមានរឿង”ដំណើរនៃប្រាក់” រឿង”ឆ្លងកាត់ទន្លេយ៉ាលូ” រឿង”មួយគីឡូម៉ែត្រចុងក្រោយ”  និងភាពយន្តខ្មែររឿងលោកប្តី និង រឿងទីងមោងជាដើម ៕

To Top