ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងនិស្សិត នៅសាលានាយទាហានសកម្ម យល់ជ្រួតជ្រាប ពីទំនើបកម្ម សង្គមនិយម តាមបែបផែនចិន ដែលជំរុញ កិច្ចកសាងសហគមន៍រួម វាសនា នៃមនុស្សជាតិ

កំពង់ស្ពឺ ៖ រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅសាលានាយទាហានសកម្ម មានរៀបចំកម្មវិធីបាឋកថា ស្តីពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន។
ថ្លែងបើកអង្គបាឋកថា ទៅកាន់ថ្នាក់ដឹកនាំ សិក្ខាកាមយោធាចំនួន៥៥៨រូប លោក ប៊ុត សុភាព នាយកសាលា នាយទាហានសកម្ម បានរំលេចពីមោទកភាព ក្នុងនាមជាប្រធានអាស៊ាន ប្តូរវេនរបស់កម្ពុជា ដោយ ទទួលបាននូវសមិទ្ធផល យ៉ាងត្រចះត្រចង់ ដែលជាពិសេសកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ចិន ។

បន្ថែមពីលើនេះ លោក ក៏ជាអ្នកដែលបាន តាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះសមិទ្ធផល នៃសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ហើយក៏ជាអ្នក ដែលបានអានច្រើន លើកច្រើនសារ នូវសៀវភៅ Xi Jinping អភិបាលកិច្ចប្រទេសចិន ចាប់ពីភាគ១ដល់ភាគ៤ រួមជាមួយការបក ស្រាយខ្លឹមសារ គន្លឹះនៃប្រធានបទនា ថ្ងៃនេះ បានផ្តល់ជូនដល់លោក ក៏ដូចជាថ្នាក់ដឹកនាំនិងនិស្សិត នៃសាលានាយទាហានសកម្ម បានយល់កាន់ តែស៊ីជម្រៅ ពីទំនើបកម្មសង្គមនិយម តាមបែបផែនចិន ដែលមិនត្រឹមតែអាចនាំ មកនូវផលប្រយោជន៍ ដល់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ផល ប្រយោជន៍ដល់ប្រជាជន ពិភពលោកទៀតផង ។

ជាបឋម គឺនាំមកផលប្រយោជន៍ ដល់ការកាត់បន្ថយភាពក្រីក្រ របស់ពិភពលោក ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ដែលបានទទួលជោគជ័យ ក្នុងការរៀបចំ នូវបាឋកថា ស្តីពីទំនើបកម្មសង្គមនិយមជាច្រើន លើកបានបន្តគូសរំលេច ពីការធ្វើទំនើបកម្ម សង្គមនិយម តាមបែបផែនចិន ដែលជាសង្គមនិយមទំនើប ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលមានលក្ខណៈពិសេស នៃការរួមបញ្ចូល នូវបទពិសោធធ្វើទំនើបកម្ម នៃបណ្តាប្រទេសនានា ជាមួយលក្ខណៈ ពិសេសផ្ទាល់ខ្លួនរបស់ចិន ដោយការអភិវឌ្ឍរបស់ប្រទេសចិន ជាអ្វីដែលមនុស្សជាតិ ទាំងអស់គ្នា ប្រាកដជា អាចទទួលបានផលប្រយោជន៍ ហើយការធ្វើទំនើបកម្មសង្គមនិយម តាមបែបផែនចិន ជាការសង់ស្ពានមេត្រីភាព កាន់តែរឹងមាំ ក្នុងការចងស្ពានមេត្រីភាព រក្សាបាននូវមិត្តភាព សមភាព និងកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ដើម្បីបង្កើតនិងបង្កើនទំហំនំខេក ផលប្រយោជន៍ដល់ពិភពលោក ក្នុងគោលបំណងកសាង បាននូវសហគមន៍រួមវាសនា របស់មនុស្សជាតិ។

លើសពីនេះ លោកបណ្ឌិតបានជម្រាប ពីការកែសម្រួល នូវគោលនយោបាយ គ្រប់គ្រងCovid-19 នៅក្នុងប្រទេសចិន ក្រោយរយៈពេល៣ឆ្នាំ ដែលប្រទេសចិន បានជោគជ័យ ក្នុងការគ្រប់គ្រងCovid-19 ដែលនេះនឹងផ្តល់ ឱកាសកាន់តែច្រើន ដល់វិស័យវិនិយោគនិងទេសចរ នៅក្នុងប្រទេសកម្ពុជា ជាពិសេស ហើយក៏ជាការចូលរួមពន្លឿនល្បឿន នៃការពង្រឹងនិងពង្រីកខឿន សេដ្ឋកិច្ចប្រទេសកម្ពុជាថែមទៀតផង ។

អង្គពិធីទាំងមូល បានយល់ស្របថា ទំនើបកម្មសង្គមនិយម តាមបែបផែនចិនគឺជាការទំនើបកម្ម សង្គមនិយមក្រោមការដឹកនាំ របស់បក្សកុម្មុយនិស្តចិន វាមិនត្រឹមតែមានលក្ខណៈទូទៅនៃទំនើបកម្ម តាមបណ្តាប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្អែកទៅលើលក្ខណៈជាតិ របស់ចិនផងដែរ ។
ទំនើបកម្មនេះបានពង្រីកមាគ៌ារីកចម្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធ្វើទំនើបកម្ម ផ្តល់ជម្រើសថ្មីសម្រាប់ប្រទេស និងប្រជាជាតិនានាក្នុងពិភពលោក ដែលចង់ពន្លឿនការអភិវឌ្ឍ និងរក្សាឯករាជ្យភាព របស់ពួកគេ ហើយក៏ជាការរួមចំណែក ដ៏សកម្មនិងសំខាន់របស់ចិន នៅក្នុងការចូលរួមដោះស្រាយបញ្ហានានា របស់មនុស្សជាតិផងដែរ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top