ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជូនពរបារាំងលើកពាន World Cup ឆ្នាំនេះ

ភ្នំពេញ៖ ថ្លែងចំពោះមុខ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានជូនពរបារាំងលើកពាន បាល់ទាត់ពិភពលោក (World Cup) ឆ្នាំ២០២២នេះ។

ក្នុងសន្និសីទកាសែតរួមគ្នា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរដល់ក្រុមបាល់ទាត់ បារាំងចូលមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមកោតសរសើរ និងអបអរសាទរ ដែលមកដល់ពេលនេះ បារាំងបានចូលមកដល់ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយសង្ឃឹមថា បារាំងនឹងលើពាន World Cup ឆ្នាំ២០២២នេះ។ សូមជូនពរបារាំងជោគជ័យ»។

សូមរំលឹកថា ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា គិតមកដល់ពេលនេះ ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈយប់នេះ បារាំង នឹងត្រូវប្រកួតជាមួយក្រុម បាល់ទាត់របស់ប្រទេសម៉ារ៉ុក៕

To Top