នយោបាយ

សម្ដេចតេជោ ៖ ការអភិវឌ្ឍរបស់ចិន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ តែផ្ដល់បច្ច័យវិជ្ជមាន យ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកសរសើរដល់មិត្ត ដែកថែបចិនថា ការអភិវឌ្ឍរបស់ចិន មិនត្រឹមតែបានផ្ដល់ ផលប្រយោជន៍ជាច្រើន ដល់ប្រជាជនខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែបានផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច-សង្គម និងភូមិសាស្ដ្រនយោបាយ ។

នាឱកាសអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ប្រគល់ជូនដោយ វិទ្យាស្ថានយុទ្ធសាស្ដ្រ សម្រាប់អាស៊ីហ្វិក (KSI) ស្ដីពី «ការបង្កើតទំនាក់ទំនងអាស៊ាន-ចិន» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានថ្លែងថា កម្ពុជាតែង ទទួល បានការជួយគាំទ្រ និងជ្រោមជ្រែង ជាបន្តបន្ទាប់ពីមិត្តចិន ទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ជាពិសេស ក្នុងពេលវេលាដ៏លំបាកបំផុត បណ្ដាលមកពីវិបត្តិជំងឺកូវីដ-១៩ ដែលបានចូលរួម បង្កលក្ខណៈឱ្យកម្ពុជា មានលទ្ធភាពគ្រប់គ្រងស្ថានភាព ឆ្លងរីករាលដាលបានល្អប្រសើរ និងជាពិសេសចូលរួមដល់ការកាត់បន្ថយផល ប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ ។

សម្ដេចតេជោបញ្ជាក់ថា «ការអភិវឌ្ឍរបស់សាធារ ណរដ្ឋប្រជាមានិតចិន គឺជាសមិទ្ធផលដ៏អស្ចារ្យដែល បានផ្ដល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិន ប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់បច្ច័យវិជ្ជមានយ៉ាងច្រើន សម្រាប់អាស៊ាន និងកម្ពុជា ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និងភូមិសាស្ត្រនយោបាយ»។

ជាងនះទៅទៀត សម្ដេចតេជោបានបន្ដថា ក្នុងបរិការណ៍ដែលកំពុងបន្តប្រឈមនឹងបញ្ហា និងហានិភ័យកាន់តែច្រើន ប្រកបដោយភាព មិនប្រាកដប្រជាខ្ពស់ ដូចជា ការបន្តរាតត្បាត នៃជំងឺកូវីដ-១៩, ការប្រកួតប្រជែងផ្នែកភូមិសាស្ត នយោបាយ, ការគាំពារនិយម, ភាពមិនប្រាកដប្រជា នៃទស្សនវិស័យ សេដ្ឋកិច្ចសកល ការប្រែប្រួលអាកាសធាតុ ការបន្តបន្ទច់បង្អាក់ចរន្តនៃខ្សែច្រវាក់តម្លៃ និងផលិតកម្មសកល សម្តេចសង្ឃឹមថា អាស៊ាន-ចិន នឹងកាន់តែពង្រឹងភាពជាដៃគូ យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយថែមទៀត៕

To Top