ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ទទួលអំណោយរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង ពីសប្បុរសជន ដើម្បីប្រើប្រាស់នៅមន្ទីរពេទ្យស្រុកកងមាស

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ នេះ បានទទួលអំណោយពីសប្បុរសជន នូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកកងមាស ។

សូមបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនោះ ម៉ាក HYUNDAI STAREX AMBULANCE មកពីប្រទេសកូរ៉េខាងត្បូង ជាអំណោយរបស់លោកមេបញ្ជាការកងពលតូចលេខ៧០ ផ្ដល់ជូនមករដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់លើវិស័យសុខាភិបាល ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម​ លោក អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក មេបញ្ជាការកងពល ង ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ចំនួន ១ គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងសូមគោរពជូនពរ លោកមេបញ្ជាការ ព្រមទាំងសហការី ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

To Top