ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ផ្ដល់ក្ដីសង្ឃឹម ដល់ប្រជាកសិករ ខណៈទ្វារទឹកត្រូវបានបើកចំហរ បញ្ចូលទៅគ្រប់គោលដៅ

" "

ភ្នំពេញ ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានផ្ដល់ក្ដីសង្ឃឹម សម្រាប់ប្រជាកសិករ ក្នុងការបង្ករបង្កើនផល ដំណាំស្រូវ ខណៈអាងស្តុកទឹក ទំនប់ទី៣និងទី៥ មានសភាពពេញប្រៀប និងកំពុងបើកទ្វារទឹកបញ្ចូល ទៅគ្រប់គោលដៅ ។

ការផ្ដល់ក្ដី​សង្ឃឹម​នេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត អញ្ជើញពិនិត្យស្ថានភាពទឹក និងចុចប៊ូតុង ស្វ័យប្រវត្តិបែងចែកទឹក ទៅតាមគោលដៅ ដែលជាតម្រូវការរបស់កសិករ ។

" "

នៅលើគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ខូយ រីដា បានលើកឡើងថា « មានទឹកមានក្តីសង្ឃឹម សម្រាប់កសិករយើង ។ សប្តាហ៍មុន មានការសុំជួយអន្តរាគមន៍ទឹក សម្រាប់សង្គោះស្រូវរដូវប្រាំង និងវិវាទក្នុងការដណ្តើមទឹកគ្នាផងដែរ មកដល់ពេលនេះកំពុងតែទទួលបាន ជំនន់ទឹកភ្លៀង យ៉ាងគំហុគ បានធ្វើអោយកសិករ និងអាជ្ញាធរដែនដី លែងបារម្ភទៀតហើយ អាងស្តុបទឹក ទំនប់ទី៣និងទី៥ ពេញវិញអស់ហើយ ពេលនេះយើង កំពុងបើកទ្វាទឹកបញ្ជូល ទៅគ្រប់គោលដៅ សម្រាប់ពេលខាងមុខ »។

" "

លោក ខូយ រីដា គូសបញ្ជាក់ថា «ពេលនេះយើងកំពុងចុចប៊ូតុងស្វាយប្រវត្ត បែងចែកទឹកទៅតាមគោលដៅដែលជាតម្រូវការរបស់កសិករ»។

បើតាមប្រជាកសិករ បានឱ្យដឹងថា ការបង្កបង្កើនផលស្រូវរដូវប្រាំងនេះ សង្ឃឹមនឹងបានទិន្នផលខ្ពស់ ចន្លោះពី៤តោនទៅ៨តោន ក្នុងមួយហិកតា៕

To Top