ព័ត៌មានជាតិ

សម្តេចតេជោ ស្នើអ្នកវិនិយោគកូរ៉េ សម្លឹងមើលកម្ពុជា ថែមទៀត

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានស្នើសុំឲ្យលោកអូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េ ជួយធ្វើការផ្សព្វផ្សាយ ឲ្យអ្នកវិនិយោគកូរ៉េ សម្លឹងមកកម្ពុជាបន្ថែម។

ការស្នើនេះ ធ្វើឡើងក្នុងជាមួយលោក អូ មីយុង (OU MYUNG) អតីតឧបនាយករដ្ឋមន្ត្រី និងប្រតិភូឧស្សាហកម្មកូរ៉េនាថ្ងៃ១៤ មករា។

អ្វីដែលសម្តេច ស្នើឲ្យវិនិយោគគិនកូរ៉េសម្លឹងកម្ពុជា បន្ថែមទៀតនោះ ដោយសារកម្ពុជា មានកត្តាអំណោយផលច្រើន ដូចជា សុខសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេសកម្ពុជា មិនមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិនោះទេ ។ សម្តេចថា អ្វីដែលកម្ពុជាខ្វះខាតនោះ គឺអ្នកវិនិយោគកូរ៉េ មិនទាន់មានការយល់ដឹងច្បាស់ អំពីស្ថានភាពវិនិយោគ នៅកម្ពុជា ។ ដូច្នេះជាការល្អប្រសើរ សម្រាប់អ្នកវិនិយោគ។

សម្ដេចតេជោបន្តទៀតថា កម្ពុជា និងកូរ៉េក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដោយកម្ពុជាអនុញ្ញាត ឲ្យក្រុមហ៊ុន កូរ៉េ ជាម្ចាស់ ភាគហ៊ុន ១០០% ដោយមិនតម្រូវឲ្យមានភាគហ៊ុន ក្នុងស្រុកនោះទេ ។ កម្ពុជា ក៏អនុញ្ញាត ឲ្យក្រុមហ៊ុនទាំងអស់ ប្រើប្រាស់ រូបិយប័ណ្ណ បរទេស នោះគឺអនុញ្ញាតឲ្យប្រើប្រាស់ដុល្លារ សម្រាប់បើកប្រាក់ខែ ឲ្យពលករដោយមិនតម្រូវ ឲ្យមានការទៅប្ដូរប្រាក់ នៅធនាគារឡើយ។

ជាមួយគ្នានោះដែរ កម្ពុជា ក៏មានវត្ថុធាតុដើមដូចជាស្វាយចន្ទី ស្រូវ កៅស៊ូ ដំឡូង និងកម្លាំងពលកម្មវ័យក្មេងជាច្រើនផងដែរ។ ក្នុងន័យនេះសម្ដេចតេជោ បានស្នើសុំ លោក អូ មីយុង និង ប្រតិភូទាំងមូល ជួយជំរុញការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ និងវិស័យឧស្សាហកម្មបច្ចេកវិទ្យា ជាន់ខ្ពស់មកកម្ពុជាផងដែរ ។

សម្រាប់លោក អូ មីយុង ក៏បានទទួលស្គាល់ថា កម្ពុជា ពិតជាមានភាពអនុគ្រោះខ្លាំង សម្រាប់ការវិនិយោគមកពីកូរ៉េ ដោយសារប្រទេសទាំង ២មានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយគ្នា ៕

To Top