ព័ត៌មានជាតិ

រាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចេញផ្សាយ ភាពយន្តផ្សព្វផ្សាយ ជាគំនូរជីវចល ជាលើកដំបូង

ថ្ងៃទី១៤ ខែមករា ជាថ្ងៃសែនទេវតា ចង្ក្រានតាមចន្ទគតិចិន ភាពយន្តផ្សព្វផ្សាយ គំនូរជីវចលទីមួយ របស់រាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ឆ្នាំ២០២៣ នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន ក្រោមចំណងជើងថា 《 អបអរសាទរឆ្នាំថ្មី ទស្សនាកម្មវិធីរាត្រី សមោសរ》 បានត្រូវចេញផ្សាយជាផ្លូវការ ។

ភាពយន្តនេះគឺចេញផ្សាយរួម ដោយក្រុមរៀបចំរាត្រីសមោសរ អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងប្រព័ន្ធសារព័ត៌មានបែបថ្មី នៃកម្មវិធីព័ត៌មានស្ថានីយ ទូរទស្សន៍មជ្ឈិមចិន ដែលបានបង្ហាញពីបរិយាកាស អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនប្រកបដោយភាព រាក់ទាក់កក់ក្តៅ និងកម្លាំងរស់រវើក ។

ម៉ាស្កូតសត្វទាំង១២ តាមប្រពៃណីចិន បានជូនពរ ឆ្នាំថ្មីចំពោះអ្នកទាំងអស់គ្នា តាមគ្រាមភាសាតំបន់នានា ដើម្បីរួមគ្នាទទួលស្វាគមន៍ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលប្រកបដោយ សុភមង្គលនិងរាក់ទាក់កក់ក្តៅ ៕

To Top