ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី ចប់អាណត្តិ ស្នើប្រធានរដ្ឋសភាបន្តគាំទ្រ និងផ្តល់កិច្ច សហប្រតិបត្តិការល្អ ដល់ទូតថ្មី

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ដែលចប់អាណត្តិបានស្នើសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជា ណាចក្រកម្ពុជាបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិ ការល្អបន្តទៀ តដល់ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋឥណ្ឌូនេស៊ី នៅពេលខាងមុខ ។

ការស្នើសុំនេះធ្វេីឡេីង​ ក្នុង​ឱកាស​សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាអនុញ្ញាតឱ្យ លោកស៊ូឌីម៉ាន់ ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី  ប្រចំា ព្រះរាជាណាចក្រកម្ពុជា ដែលចប់អាណត្តិការទូតពីកម្ពុជា ចូលជួបសម្តែងការគួរសមនិ ងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៨ខែមករាឆ្នាំ២០២៣នេះ ។

ក្នុងជំនួបនេះ​លោក ស៊ូឌីម៉ាន់ ហាសេង បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំ ពោះសម្តេច ដែលបានគាំទ្រនិងផ្តល់កិច្ចសហការល្អនាពេលកន្លងមក ក្នុងការជំរុញឱ្យបេសក កម្មការទូត របស់លោកទទួលបានជោគជ័យ ។

លោកបានគោរពស្នើ សូមសម្តេចប្រធានរដ្ឋសភា និងមន្រ្តីរាជការទាំងអស់ បន្តគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការល្អ បន្តទៀតដល់ឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋឥណ្ឌូនេស៊ី ដែលនឹងមកបន្តបេសកកម្ម ពីលោកនាពេលខាងមុខនេះ ។

លោកទូត បានវាយតម្លៃខ្ពស់ ពីជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំកិច្ច ប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទំាងមហាសន្និបាតអន្តរសភា អាស៊ាន (AIPA) នាពេលកន្លងមកនេះ ។

លោកបានបញ្ជាក់ថា ជោគជ័យ របស់កម្ពុជា នោះនឹងជំរុញ ដល់ប្រទេសឥណ្ឌូនេស៊ី ឱ្យខិតខំរៀបចំកិច្ចប្រជុំខាងលើនេះ បន្តពីកម្ពុជាឱ្យបាន ល្អប្រសើរផងដែរ ។

លោកបានលើកឡើងថា នៅក្នុងរយៈពេលបំពេញបេសកកម្ម នៅកម្ពុជា៥ឆ្នាំកន្លងមកនេះ លោកបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍ រីកចម្រើននៅទូទំាង ប្រទេស ពិសេសនៅរាជធានីភ្នំពេញ ដែលជាសញ្ញាមួយបញ្ជាក់ថា នៅពេលខាងមុខដ៏ខ្លីនេះ កម្ពុជានឹងមានខឿន សេដ្ឋកិច្ចរឹងមាំជាមិនខានឡើយ ។

ជាមួយគ្នានេះលោកក៏បានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកនា មរបស់អតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដាក់ឈ្មោះផ្លូវពីរខ្សែ នៅក្នុងរាជធានីភ្នំពេញ ដែលបង្ហាញពីចំណងមិត្តភាព ដ៏រឹងមាំនិងជិតស្និទ្ធនៃប្រទេសទំាងពីរ ។ ក្នុងឱកាសនោះដែរសម្តេចហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹ ងប្រែងក្នុងអាណត្តិការទូតរបស់លោកទូត ដែលបានរួមចំណែកដល់ការបន្តថែរក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌូនេស៊ី  ឱ្យមានការរីកចម្រើនថែមមួយកម្រិតទៀត ។

សម្តេចថាបេសកកម្មការទូត របស់លោកទូតនៅកម្ពុជា ពិតជាបានបង្កលក្ខណៈសម្បត្តិកាន់តែប្រសើរថែម ទៀតក្នុងការលើកស្ទួយវឌ្ឍនភាព នៃចំណងការទូតរវាងប្រទេសទាំងពីរ ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាមួយកម្រិតទៀត ។

សម្តេចបានលើកឡើងថា កម្ពុជា-ឥណ្ឌូនេស៊ី មានទំនាក់ទំនងការទូតជាមួយគ្នា ជាង៦០ឆ្នាំមកហើយ ហើយថ្នាក់ដឹកនាំរបស់យើង តែងបានធ្វើការផ្លាស់ប្តូរ ទស្សនកិច្ចទៅ វិញទៅមក ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ។

សម្តេចប្រធាន រដ្ឋសភា បានលើកឡើងថា រដ្ឋសភាកម្ពុជាពេញចិត្ត និងអបអរសាទ រចំពោះសមិទ្ធផលទាំងឡាយ ដែលរដ្ឋាភិបាល នៃប្រទេសទំាងពីរ សម្រេចបាន ដែលពិតជាបាននាំមកនូវ ផលប្រយោជន៍ដល់ប្រជាជាតិទំាងសងខាង។ ដោយឡែកនៅក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ក៏មានកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ស្វែងយល់លើការងារនីតិកម្ម និងការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភារវាងរដ្ឋសភា នៃប្រទេសទំាងពីរ ។

សម្តេច ហេង សំរិន បានថ្លែងអំណរគុ ណរដ្ឋាភិបាលឥណ្ឌូនេស៊ី   ដែលបានរួមចំណែកក្នុងដំណើរការ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមរយៈ ជំនួយអភិវឌ្ឍន៍ធនធានមនុស្សការលើកកម្ពស់ សមត្ថភាពកងទ័ព ជំនួយផ្នែកអាកាសចរ ណ៍ស៊ីវិល និងជំនួយមនុស្សធម៌ផ្សេងៗច្រើនទៀត នាពេលកន្លងមកនេះ ៕

To Top