ព័ត៌មានជាតិ

សម្តេចតេជោ៖ និស្សិតម៉ាល់ឌីវ នឹងមកសិក្សា នៅកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ ក្រុមនិស្សិតមកពីប្រទេសម៉ាល់ឌីវ នឹងមកសិក្សានៅកម្ពុជា ដើម្បីចាប់យកជំនាញផ្សេង ។

សម្តេចតេជោបន្តថា ក្នុងពេលនិស្សិតម៉ាល់ឌីវ មកសិក្សានៅកម្ពុជានោះ និស្សិតកម្ពុជាក៏ទៅសិក្សានៅម៉ាល់ឌីវដែរ។

សម្តេចឲ្យដឹងទៀតថា ចំពោះគម្រោងនៃការមកសិក្សា របស់និស្សិតម៉ាល់ឌីវនេះ គឺក្រុមមន្រ្តីកម្ពុជាបានត្រៀមលក្ខណៈ ស្វាគមន៍រួចរាល់ហើយ រងចាំតែពួកគេមកប៉ុណ្ណោះ។

សម្តេចថា គម្រោងនៃការសិក្សារបស់និស្សិតម៉ាល់ឌីវ នឹងមកសិក្សានៅឆ្នាំ២០២៤ខាងមុខ។

សម្តេចតេជោបញ្ជាក់ថា “ជាធម្មតាគេឲ្យយើង (អាហាររូបករណ៍) យើងឲ្យគេហើយ”។

ការផ្តល់អាហាររូបករណ៍ រវាងថ្នាក់ដឹកនាំកម្ពុជា និងថ្នាក់ដឹកនាំម៉ាល់ឌីវនេះ ក្រោយពីសម្តេចតេជោ បានធ្វើដំណើរទស្សនកិច្ចនៅម៉ាល់ឌីវ កាលពីពាក់កណ្តាលខែមករាកន្លងមកនេះ៕

To Top