ព័ត៌មានជាតិ

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា

ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប។

វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេច​បានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១ កុម្ភៈ បានឱ្យដឹងថា វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រានេះ សហការរៀបចំដោយក្រសួងបរិស្ថាន នៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិសម្រាប់ការអភិវឌ្ឍក្នុងតំបន់ (UNCRD)។ លើសពីនេះ វេទិកាតំបន់​ដ៏មានសារៈសំខាន់នេះ នឹងមានការអញ្ជើញចូលរួមពីគណៈប្រតិភូតំណាង ប្រទេសចំនួន៣៥៕

To Top