ព័ត៌មានជាតិ

សម្តេច ស ខេង ជួបសំណេះសំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ

ភ្នំពេញ ៖ សម្តេច ស ខេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង និងឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះ សំណាលថ្នាក់ដឹកនាំយុវជន ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសណ្ឋាគារសុខាភ្នំពេញ។

សូមបញ្ជាក់ថា ស្នាដៃសំខាន់ៗរបស់ក្រុមការងារយុជនទាំង ៣ខេត្ត បានរួមចំណែកបម្រើជាតិ និងប្រជាជននៅឆ្នាំ២០២២ ដូចជា៖ ការងារសង្គមកិច្ច ការជួយសង្គ្រោះ និងឧបត្ថម្ភជំនួយជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជនចាស់ជរា ពិការភាព ស្រ្តីមេម៉ាយ អ្នកផ្ទុកមេរោគអេដស៍ ពលរដ្ឋជួបគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ការជួយគាំមណ្ឌលកុមារកំព្រារ កិច្ចការលើកម្ពបស់វប្បធម៌ សាសនា សិល្បៈ និងកីឡា ការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញវិជ្ជាជីវៈដល់យុវជន កិច្ចគាំទ្រប្រជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការប្រកួតប្រជែងសមត្ថភាព យុវជនជាសិស្ស និងនិស្សិត ការបើកវគ្គបំប៉នដល់ដល់សិស្សថ្នាក់ទី១២ ការតម្រង់ទិសដល់សិស្សថ្នាក់ទី១២ និងការងារ គាំទ្រដល់ កិច្ចការពារសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងការលើកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

To Top