ព័ត៌មានជាតិ

ពិធីចុះចាប់ត្រីបែបបុរាណ នឹងធ្វើឡើង នៅត្បូងឃ្មុំ ថ្ងៃ១៨ កុម្ភៈ

ភ្នំពេញ ៖ ពិធីចុះចាប់ត្រី តាមបែបបុរាណ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ នឹងប្រារព្ធឡើង នៅក្នុងបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតី លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ។

ដំណើរការចាប់ត្រី តាមបែបបុរាណ មានឧបករណ៍សម្រាប់ចាប់ត្រី ដូចជា ៖ អង្រុត ឈ្នាង ត្រក ក្លុះ ។

សូមជម្រាបផងដែរថា បឹងត្រពាំងក្រម គឺស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានផ្ទៃជម្រាល ប្រមូលទឹក៣០ហិកតា និងមានបឹងតូចៗ ២០បឹង ជាសាខា ព្រមទាំងមានរុក្ខជាតិ លិចទឹកជាច្រើនប្រភេទ ហើយរៀងរាល់ដើមឆ្នាំ ក្នុងអំឡុងខែកុម្ភៈ ប្រជាពលរដ្ឋនៅទីនេះ តែងតែប្រារព្ធពិធីចាប់ត្រី យកមកចំអិនហូបជុំគ្នា ដែលជាទំនៀមទំលាប់ តាំងពីដើមរហូតមកដល់សព្វថ្ងៃ៕

To Top