ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី៨ដល់១៤កុម្ភៈខាងមុខ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ កម្រិតខ្សោយ។
យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានឲ្យដឹងថា ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីកម្រិតសម្ពាធទាបខ្សោយ ។
ក្រសួងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតប៉ុណ្ណោះ ។
ចំណែកតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥អង្សាសេ។ ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣ អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ អង្សាសេ។ ក្នុងករណីបើមានភ្លៀង ក៏ស្ថិតក្នុងកម្រិតពីខ្សោយ ទៅតិចតួចដោយអន្លើតែប៉ុណ្ណោះ ៕