ព័ត៌មានជាតិ

អគ្គនាយកធនាគារ ARDB ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយវិទ្យាស្ថានចិន ផ្នែកវិទ្យាសាស្រ្តកសិកម្មតំបន់ត្រូពិក

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB អមដោយលោកអគ្គនាយករង និងសហការី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយវិទ្យាស្ថានចិន ផ្នែកវិទ្យាសាស្រ្តកសិកម្មតំបន់ត្រូពិក (Chinese Academy of Tropical Agriculture Sciences -CATAS) នៅទីស្នាក់ការកណ្តាលធនាគារ ARDB នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣។

កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងបង្ហាញពីការដាំប្រភេទបន្លែ និងផ្លែឈើសម្រាប់តំបន់ដែលមានអាកាសធាតុត្រូពិក តាមរយៈការស្រាវជ្រាវរបស់វិទ្យាស្ថាន CATAS ដោយជ្រើសរើសពូជដែលមានភាពធន់នឹងជំងឺ,ធន់នឹងកម្តៅ,ទទួលបានទិន្នផលខ្ពស់,មានតម្លៃបន្ថែមខ្ពស់ និងមានតម្រូវការក្នុងទីផ្សារ។

To Top