ព័ត៌មានជាតិ

ក្រុមអ្នកជំនួញជនជាតិអូទ្រីស នឹងមិនចាកចេញពីរុស្សី ឡើយ

បរទេស៖អគ្គរដ្ឋទូតរុស្សីប្រចាំនៅក្នុងទីក្រុង Vienna លោក Dmitry Lyubinsky កាលពីចុងសប្តាហ៍កន្លងមកបាន ធ្វើការលើក ឡើងថាបណ្តាក្រុមហ៊ុនអ្នកជំនួញជនជាតិអូទ្រីស ជាច្រើនដែលមានវត្តមាននៅក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តធ្វើការប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដដែលទោះ បីជានឹងត្រូវទទួលទណ្ឌកម្មពីសំណាក់លោកខាង លិចក្តី។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត RIA Novosti លោកបានបន្តថាក្រុមអ្នកពាណិជ្ជកម្មអូទ្រីសជាច្រើនក្នុងចំណោម អ្នកពាណិជ្ជកម្មអូទ្រីសសរុប៦៥០ក្រុមហ៊ុន ដែលកំពុងធ្វើការក្នុងប្រទេសរុស្សីនោះ នឹងនៅតែបន្តមានវត្តមានក្នុង ប្រទេសរុស្សី នៅឡើយ។

លោក Lyubinsky បានធ្វើការកត់សំគាល់ទៀតថាក្រុមអ្នកសហគ្រិនទាំង២ប្រទេស បានបង្ហាញអំពីការយល់ឃើញ ដ៏អស្ចារ្យរួមគ្នាក្នុងការបន្តកិច្ចសហប្រតិបត្តិការនិងផ្តល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកហើយបើទោះបីជាមានសំពាធយ៉ាងណាក្តីពួកគេនឹងបន្តចាប់ដៃគ្នាមិនចាកចេញពីប្រទេសរុស្សីឡើយ។

គួរឲ្យដឹងដែរថារបាយការណ៍ឆ្នាំ២០២២បាន បង្ហាញថារុស្សីនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់ប្រទេសអូទ្រីស ១០និងស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៦ គិតជាទំហំនៃការនាំចេញ៕

ប្រែសម្រួល៖ស៊ុនលី

To Top