ព័ត៌មានជាតិ

សម្តេចប្រមុខរដ្ឋស្តីទី អញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបប្រធានាធិបតីអាល្លឺម៉ង់

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ច និងជួបសវនាការជាមួយលោកបណ្ឌិត ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី អាល្លឺម៉ង់ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ក្នុងឱកាសនៃដំណើរទស្សនកិច្ច ជាផ្លូវការរបស់លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូទនៅលើទឹកដីកម្ពុជា។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី នៅកម្ពុជា មានសារៈសំខាន់និងអត្ថន័យជាប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីការយកចិត្តទុក ដាក់ថែរក្សាពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំងពីរ៕

To Top