ព័ត៌មានជាតិ

ជំនួបរវាងមេដឹកនាំកំពូលកម្ពុជា-វៀតណាម គឺជាព្រឹត្តិការណ៍ ដ៏មានសារៈសំខាន់ ដើម្បីបង្កើនទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ

ភ្នំពេញ៖ មេដឹកនាំកំពូលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ង្វៀន ហ្វូជុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា «កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីបង្កើនថែមទៀតនូវទំនាក់ទំនងនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំ ស្ថិរភាព យូរអង្វែងរវាងគណបក្សរដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ»។

To Top