ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ណែនាំ ក្រសួងពាក់ព័ន្ធ សិក្សាពីការបណ្តុះបណ្តាល វិជ្ជាជីវៈដល់យុវជនក្រីក្រ ដោយមិនគិតថ្លៃ

ភ្នំពេញ៖ ដើម្បីផ្តល់ជំនាញដល់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃកម្ពុជាបានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធធ្វើការ ពិនិត្យនៅតាមស្ថាប័ន ដែលធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបើកការបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់សិស្ស និស្សិត យុវជនក្រីក្រ ចំនួន១លាន៥សែន នាក់ដោយមិនគិតថ្លៃ ហើយទទួលបានប្រាប់ឧបត្ថម្ភពីរដ្ឋថែមទៀត។

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់ សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្សជិត២ពាន់នាក់នាព្រឹកថ្ងៃទី២ ០ខែកុម្ភៈឆ្នាំ២០២៣ នៅមជ្ឈ មណ្ឌលពិព័ណពាណិជ្ជកម្ម ជ្រោយចង្វារ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំ សូម ស្នើឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលគោលដៅរបស់យើង គឺនឹងបណ្តុះបណ្តាលជាមួយសិស្ស និស្សិត យុវជនក្រីក្រចំនួន១លាន ៥ សែននាក់»។

សម្តេចតេជោបានលើកឡើងថា ក្នុងចំណោម១លាន៥សែននាក់នោះនឹងធ្វើការបែងចែកការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងគ្នា ដូចជាវិជ្ជាជីវៈដូនតាក្នុងរង្វង់២% ទៅ៤% មានជំនាញតម្បាញ ចម្លាក់ គំនូរ ឬស្មូនជាដើម និងវិជ្ជាជីវៈបណ្តាលផ្សេងទៀតដែលមួយផ្នែកគ្រប់គ្រងដោយ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដែលគ្រប់គ្រងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា នឹងគ្រប់គ្រង ដោយក្រសួងវប្បធម៌ វិចិត្រសិល្បៈ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ «អីចឹងទេឥឡូវនេះយើងអាចបែងចែក សម្រាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈ នូវសិស្សក្រីក្រ សម្រាប់សាកលវិទ្យាល័យ បានចុះ បណ្តុះបណ្តាល សាកល្បង ហើយអ្នកដែលបានបណ្តុះបណ្តាលនោះ មិនគិតថ្លៃទេ ថែមទាំង ទទួល បានប្រាក់ឧបត្ថម្ភពីរដ្ឋថែមទៀត។ អីចឹងខ្ញុំសូមស្នើឲ្យឯកឧត្តម ហង់ ជួនណារ៉ុន ពិនិ ត្យមើល មានសាលាប៉ុន្មានកំពុងធ្វើបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយខ្ញុំសូមលើកទឹកចិត្ត ឲ្យបន្ត ខិតខំរក្សា នូវការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ»។

ជាមួយគ្នានោះដែរ សម្តេចតេជោបានលើកឡើងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈនេះ នឹង ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីបំរើឲ្យការអភិវឌ្ឍន៍កាន់តែ លឿនដែល ឆ្ពោះផ្អែកលើគោលដៅមានចំណេះដឹង។ ឧទារហណ៍៖នៅសាលាដែលបណ្តុះ បណ្តាលជំ នាញវិជ្ជាជីវៈបើមានសិស្សរៀន៣០០០ពាន់ រដ្ឋនឹងត្រូវផ្តល់ថវិកាសម្រាប់ឧប ត្ថម្ភថែមទៀត ។

សម្តេចតេជោក៏បានលើកឡើងថាក្រសួងអប់រំ យុវជន និងកីឡាបានផ្តល់ឱកាសដល់ សិស្សដែលប្រឡងធ្លាក់បាក់ឌុបអាចរៀនបរិញ្ញាបត្ររង ដែលជារឿងមួយប៉ុន្តែសម្រាប់ការរៀន ជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈមានកម្រិតកំណត់ដោយមិនយកលក្ខខណ្ឌខ្ពស់ៗនោះទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា៖«ការបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១លាន៥សែន នាក់ជាចំនួនមួយធំដែលរដ្ឋត្រូវចេញថវិកាសម្រាប់ផ្តល់យុវជនក្រីក្រទាំងនោះទទួលបានការ បណ្តុះបណ្តាលវិជ្ជាជីវៈ»៕

To Top