ព័ត៌មានជាតិ

សម្ដេចតេជោ៖ កម្ពុជា នឹងក្លាយជាអ្នកខ្លាំង ចែកចាយគ្រាប់ស្វាយចន្ទី ព្រោះមួយឆ្នាំនាំចេញ ១លានតោន

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា កម្ពុជា នឹងក្លាយជាអ្នកខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង ខាងចែកចាយគ្រាប់ស្វាយចន្ទី ព្រោះមួយឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃ ១លានតោន ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និងគរុនិស្សិតបច្ចេកទេស ជ័យលាភី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៧ សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នគ្រាប់ស្វាយចន្ទីបានកែច្នៃរួច មានកម្រិតតិចតួចនៅឡើយ ដែលផលិតទាំងនោះ សម្រាប់តម្រូវការនៅក្នុងស្រុកតែប៉ុណ្ណោះ។

សម្ដេចតេជោ បញ្ជាក់ថា «បើកម្ពុជាមានលទ្ធភាព កម្ពុជាអាចក្លាយទៅជាប្រទេស ដែលចែកចាយនូវគ្រាប់ស្វាចន្ទី នឹងក្លាយអ្នកជាខ្លាំងមួយ ក្នុងចំណោមអ្នកខ្លាំង នៃការចែកចាយ ព្រោះក្នុងមួយឆ្នាំ កម្ពុជានាំចេញគ្រាប់ស្វាចន្ទីរមិនទាន់កែច្នៃ ១លានតោន ក្នុងមួយឆ្នាំ»។

សម្ដេចតេជោបន្ដថា កម្ពុជាកំពុងទាក់ទាញអ្នកវិនិយោគ ហើយសម្ដេច តែងតែប្រាប់ទៅបរទេសឲ្យ អ្នកវិនិយោគយកចិត្តទុកដាក់លើការ វិយោគលើឧស្សាហកម្មកែច្នៃនៅ។ សម្ដេចបន្ថែមថា កម្ពុជាមិនទាន់មានសមត្ថភាព ក្នុងការកែច្នៃផលិតកសិកម្ម បានច្រើននៅឡើងទេ ដូចជា៖ ស្រូវ អង្ករដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែង និងការចូលរួមវិនិយោគពីដៃគូសហការនានា ៕

To Top