នយោបាយ

សម្តេចតេជោ៖ ស៊ន តារា កំពុងចូលអន្ទាក់យ៉ាងស៊ប់ ក្នុងភាពនយោបាយ

ភ្នំពេញ៖ ទោះបីជាមិនបញ្ចេញឈ្មោះចំក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់លោក ស៊ន តារាដែលកំពុងរស់នៅក្រៅប្រទេស ហើយជឿទៅលើនយោបាយក្រុមប្រឆាំងថា បានកំពុងតែចូលក្នុងអន្ទាក់យ៉ាងស៊ប់ហើយ ។

ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោបញ្ជាក់ថា «មានអ្នកនៅក្រៅស្រុក និយាយប្រជាប្រិយរបស់ហ៊ុន សែន ខ្សោយណាស់(ស៊ន តារា) បើគេឡាយម្តងមានមនុស្សមើល ប៉ុន្មានពាន់នាក់ ហើយចំពោះលោក ហ៊ុន សែនវិញផេករបស់គាត់មាន ត្រឹមប៉ុន្មានពាន់តិចជាងគេទៅទៀត ឱព្រះអើយៗ បើសិនល្ងង់បន្តល្ងង់ទៀតចុះ»។

ទោះបីជាសម្តេចតេជោ មិនបានបញ្ចេញឈ្មោះចំក៏ដោយ តែគេគិតអាចនិយាយទៅកាន់ លោក ស៊ន តារាដែលកំពុងរស់នៅស្រុកបារាំង ហើយគាំទ្រក្រុមប្រឆាំង នៅក្រៅប្រទេសយ៉ាងខ្លាំង ព្រោះប៉ុន្មានថ្ងៃមុន ស៊ន តារា បាននិយាយអំពីអ្នកចូលមើលខ្លួន ឡាយមានច្រើនពាន់នាក់ ឈ្នះសម្តេចដូចអ្វីដែលសម្តេចបានលើកពី ស៊ន តារា ។

សម្តេចបញ្ជាក់យ៉ាងដូច្នេះថា «សូមបន្តល្ងង់ទៀតចុះ ហើយសូមរង់ចាំមើលល្បែងនេះ នឹងកើតចេញនៅពេលណា! រង់ចាំមើលចុះ! «…»នេះគេមើលចែកចាយគ្នាតាមទូរទស្សន៍ វិទ្យុជាច្រើនម៉ឺននាក់ កោតគេនិយាយទៅរួច ហើយនិយាយថាខ្ញុំតោងកាលីបគេទៀត ឱព្រះអើយៗ»។
សម្តេចតេជោក៏បានលើកឡើងថា នៅកម្ពុជាប្រជាប្រិយរបស់ សម្តេចបានជួបយិតយោង ដល់ប្រជាជនកម្ពុជា ឬយ៉ោចណាស់ គណបក្សប្រជាជនជួយ យិតយោងដល់សម្តេចវិញ តែមិននឹកស្មានថាភាពល្ងងរបស់ពួកគេ«…»ការវាយតម្លៃបែបនេះហើយ ធ្វើឲ្យក្លាយជាមួយមនុស្សមិនដែលឈ្នះ។

សម្តេចក៏បានចំអកទៅកាន់ក្រុមប្រឆាំងថា “មិនទាន់បានអ្វីផង កូនចៅបានវាយប្រហារគ្នាហើយ ដូច្នេះចាំរង់ចាំដល់៤-៥ឆ្នាំទៀតគឺជាអ្នកណា ខណៈបេក្ខជនចង់(ស៊ន តារា)ធ្វើនាយករដ្ឋមន្ត្រីចេញមក យើងចង់ឲ្យអាហ្នឹងចេញ ។ ឥឡូវចេញមែន! ពូកែថ្លែងពេកហើយ តែខ្ញុំមិនចង់និយាយទេ ហើយកុំថាហ៊ុន សែន ល្បិចច្រើន” ។

ជាមួយគ្នានោះដែរ សម្តេចក៏បានផ្តាំទៅកាន់ អ្នកចង់ធ្វើនយោបាយយ៉ាងដូច្នេះថា «បើអ្នកមិនស្គាល់ នយោបាយទេកុំធ្វើនយោបាយ ល្អជាង។ ជាមួយហ៊ុន សែន អ្នកដែលបង្ក្រាបហ៊ុន សែនបានមកដល់ម៉ោងនេះ មិនទាន់ចេញពីផ្ទៃម្តាយទេ ។ សម្តេចបញ្ជាក់ថា «ខ្ញុំមិនចង់និយាយតជាមួយអ្នកណាទេ កុំឲ្យគេថាតជាមួយកូនក្មេង(ស៊ន តារា) ក៏ប៉ុន្តែកូនក្មេងឯងកំពុងចូល អន្ទាក់យ៉ាងស៊ប់តែម្តង ហើយកូនក្មេងឯងរង់ចាំមើលទៅ ។ មកដល់ពេលនេះដាក់ខ្លួនដណ្តើមតួនាទី ជានាយករដ្ឋមន្ត្រីគឺបានបង្ហាញពី ភាពគ្រប់គ្រាន់ ក្នុងឆ្លុះបញ្ចាំងពីអ្វីហើយ” ៕

To Top