ព័ត៌មានជាតិ

អភិបាលរង ខេត្តស្វាយរៀងចាត់ទុក ការអភិវឌ្ឍវិស័យអប់រំ ពិតជាសំខាន់មិនអាចខ្វះបាន នៃផែនការយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤

ស្វាយរៀង ៖ លោកតូច ប៉ូលីវ៉ា អភិបាលរង ខេត្តស្វាយរៀងបានថ្លែងថា ការអភិវឌ្ឍវិស័យអប់រំ ពិត ជាបានរួមចំណែកយ៉ាង សំខាន់បំផុត នឹងមិនអាចខ្វះបានក្នុង ការសម្រេចនូវផែនការ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាគឺ-មនុស្ស ផ្លូវ ភ្លើង ទឹក» ។ 

លោកបានលើកឡើង ក្នុងពិធីបើកសន្និបាតបូកសរុបទទ្ធផលការងារ អប់រំ យុវជននិងកីឡានិងលើកទិសដៅឆ្នាំ ២០២២-២០២៣របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តស្វាយរៀងនាព្រឹកថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២៣ ដោយជំរុញ មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងខេត្តត្រូវបន្តភារកិច្ច ពង្រឹងនូវឆន្ទៈមនសិការ វិជ្ជាជីវៈរបស់ខ្លួន អនុវត្តឱ្យកាន់តែខ្លាំងក្លាបន្តទៀត និង ត្រូវលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុងឱ្យបានទូលំទូលាយ ដើម្បីជាកម្លាំងចិត្តក្នុង កិច្ចអភិវឌ្ឍប្រទេសជាតិ របស់យើង។ ហើយប្រការសំខាន់នោះគឺ ត្រូវតែសម្រេចឱ្យបានគ្រប់ផែនការ និងទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្ពោះទៅរកការអប់រំមាន គុណភាព បរិយាបន្ន សីលធម៌ និងការសិក្សាពេញមួយជីវិត សម្រាប់យើងទាំងអស់គ្នា ។ សូមផ្តល់នូវការអប់រំ ទាំងចំណេះ ដឹង ចំណេះធ្វើ សីលធម៌ សុជីវធម៌ ដល់សិស្សានុសិស្សជំនាន់ ក្រោយរបស់យើងដែលជាទំពាំងស្នងឫស្សី ជាអ្នកបន្ត វេនរបស់យើងផងដែរ ។

លោកបន្តថា មន្ទីរអប់រំយុវជនកីឡាខេត្ត ត្រូវយកចិត្តទុកដាក់ប្រមូលកុមារ ដល់វ័យសិក្សា ឱ្យចូលរៀនបានច្រើនជាអតិបរមា ទាំងនៅទីប្រជុំជននិងនៅទី ជនបទចាប់តាំង ពីមត្តេយ្យសិក្សាឡើងទៅ និងរក្សាបាន នៅស្ថិរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្រ រហូតចប់មធ្យមសិក្សា និងបន្តចូលរៀន រហូតបញ្ចប់ឧត្តមសិក្សា ។ ត្រូវបន្តកែលម្អបរិស្ថានសាលារៀន ឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ ទៅសាលារៀន ។

បើតាមរបាយការណ៍លោកខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន កីឡាខេត្តស្វាយរៀងបានឲ្យដឹងថា មកដល់ឆ្នាំសិក្សា២០២២-២០២៣ នេះចំនួនបុគ្កលិកអប់រំដែលបានបើកប្រាក់បៀវត្សតាមប្រព័ន្ធ ព័ត៌មានមានសរុបចំនួន៤៦៩៩នាក់ ស្រី១៦៨៣នាក់)ស្មើនឹង៣៥,៨០ភាគរយ ក្នុងនោះ បុគ្កលិកមន្ទីរមានចំនួន១២៤នាក់ ស្រី ២០នាក់ ស្មើនឹង១៦,១៣ភាគរយ បុគ្គលិកអប់រំនៅតាម គ្រឹះស្ថានអប់រំ ក្នុងខេត្តមានចំនួន៤,៥៧៥នាក់ ស្រី១,៦៦៣នាក់ស្មើនឹង៣៦,៣៥ភាគរយ មន្ត្រីកិច្ច សន្យាចំនួន៧នាក់ ស្រី១នាក់ស្មើនឹង១៤. ២៩ភាគរយ គ្រូបង្រៀនជាប់កិច្ចសន្យាចំនួន៧០៤នាក់ ស្រី៤៧៣នាក់ ស្មើរនឹង៦៧.១៩ភាគរយ គ្រូគ្រូបង្រៀនជាប់កិច្ចសន្យា អប់រំក្រៅប្រព័ន្ធមានចំនួន១៣៤នាក់៕

To Top