នយោបាយ

លោក កឹម សុខា មិនអាចចេញ ពីបរិវេណផ្ទះបានទេ បើគ្មានការអនុញ្ញាត ពីព្រះរាជអាជ្ញា

ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន បន្ថែមជុំវិញសាលក្រម ផ្តន្ទាទោស លោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាព នយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ។

ក្នុងសេចក្តីប្រកាសព័ត៌មាន នារសៀលថ្ងៃដដែល ចេញផ្សាយបន្ទាប់ ពីការប្រកាសសាលក្រម បានបញ្ជាក់ថែមទៀតថា លោក កឹម សុខា មិនត្រូវចាកចេញ ពីបរិវេណ នៃលំនៅឋាន ផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក លើកលែងតែមានការ អនុញ្ញាតដោយព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ៕

To Top