ព័ត៌មានជាតិ

គណៈកម្មាធិការគណបក្ស មូលដ្ឋានគណៈចលនាមហាជន ចេញញត្តិគាំទ្រ យ៉ាងពេញទំហឹង ចំពោះសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង សន្ទិដ្ឋិភាពជាមួយបរទេស របស់លោក កឹម សុខា

ភ្នំពេញ៖ គណៈកម្មាធិការគណបក្សមូលដ្ឋានគណៈចលនាមហាជន សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលក្រមចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចផ្តន្ទាទោស លោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមបញ្ញត្តិនៃមាត្រា៤៤៣ (បទសន្ទិដ្ឋិភាពជាមួយបរទេស) (នៃក្រម ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ គឺជាការសម្រេចដើម្បីការពារដល់សន្តិភាព សន្តិសុខជាតិ ស្ថិរភាពសង្គម សេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងពិតជាបានផ្អែកលើ អង្គហេតុ អង្គច្បាប់ ភស្តុតាងគ្រប់គ្រាន់ ច្បាស់លាស់ និងស៊ីសង្វាក់គ្នា ដែលបង្ហាញនូវសកម្មភាពខុសច្បាប់របស់ លោក កឹម សុខា។ ទង្វើក្បត់ជាតិរបស់លោក កឹម សុខា ដែលមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែល កើតឡើងពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ តាមរយៈការរៀបចំ និងអនុវត្តផែនការបដិវត្តន៍ពណ៍ ក្រោមការ ឧបត្ថម្ភគាំទ្រ និងបង្គាប់បញ្ហាពីបរទេស គឺជាសកម្មភាពល្មើសទៅនឹងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដែលអាចនាំទៅ ដល់ភាពអាណាធិបតេយ្យ អស្ថិរភាពសង្គម និងប៉ះពាល់ដល់សុខសន្តិភាពជាតិយ៉ាងពិតប្រាកដ។

យើងខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មេត្តារក្សាភាពស្ងៀមស្ងាត់ ហើយចូលរួមគោរពអនុវត្តនូវសេច ក្ដីសម្រេចរបស់តុលាការនេះ ដើម្បីរួមគ្នាបន្តថែរក្សាសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ ប្រក្រតីភាពនៃជីវភាព សង្គម សណ្តាប់ធ្នាប់សាធារណះ និងនីតិរដ្ឋនៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតជោ នាយករដ្ឋមន្ត្រី ដែលបានលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ៕

To Top